ស្តូបមិត្តភាពកម្ពុជា-វៀតណាមបានរៀបចំពិធីក្រុង ពាលីបើកការដ្ឋានសាងសង់នៅថ្ងៃនេះ

ពិធីនេះបានធ្វើឡើងរវាង ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង លោក ជុំ ហាត, អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល និង ប្រធានការិយាល័យសេនានុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជិញ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង នៃខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ការសាងសង់ស្ដូបមិត្តភាពកម្ពុជា-វៀតណាម នេះឡើងគឺជានិមិត្តរូប នៃការរម្លឹកគុណដល់ការធ្វើពលីកម្មអាយុជីវិតរបស់វរជនកម្ពុជា និងវរជនស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះប្រទេសជាតិកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងដើម្បីបញ្ជាក់អំពីចំណងមិត្តភាពរបស់ប្រទេសទាំងពីរកម្ពុជា-វៀតណាម៕

ads banner