កម្មករខ្មែរ សរុបចំនួន ១០០គ្រួសារទទួលបានការឧបត្ថមពីក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ

នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយអាជ្ញាធរស្រុកតាប្រាយ៉ា ខេត្តសាកែវ ចុះជួបសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារមានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោ ថ្នាំមូស ម៉ាស់ ទឹកអាកុលលាងដៃ និងអាវរងារ ព្រមទាំងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ទៅចែកជូនដល់បងប្អូនពលករ កម្មករខ្មែរ សរុបចំនួន១០០គ្រួសារ ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងភូមិឈាងដាំ ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តសាកែវ សំរាប់ទទួលទាននិងប្រើប្រាស់ក្នុងពេលដែលកំពុងរងនូវផលប៉ះពាល់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩។ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner