សម្តេចក្រឡាហោមបានដាក់បទបញ្ជាឲ្យត្រួតពិនិត្យឡើងវិញ ពាក់ព័ន្ធមន្ត្រីប៉ូលីសដែលអត់ឆ្លងកាត់សាលា ឲ្យតម្រង់ជួរចូលសាលាហ្វឹកហ្វឺននិងចុះធ្វើសវនកម្មពិនិត្យមើលមន្ត្រីប៉ូលីសធ្វើការ៣-៥ឆ្នាំមិនបានឡើងសក្តិ៍ តែមានអ្នកខ្លះ ម៉ាឆ្នាំឡើងស័ក្តិ៍ម្តង ( មានវីដេអូ)

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវនៅក្នុងឱកាសប្រារព្វពិធីសែនក្រុងពាលីនិងបើកការដ្ឋានសាងសង់នូវអគារថ្មី១ខ្នង៤ជាន់ ស្មើនិង៣០បន្ទប់ ស្ថិតក្នុងបរិវេណនៃវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២១នេះថា៖ “មន្ត្រីនគរបាលគ្រប់រូប ត្រូវតែឆ្លងកាត់សាលានគរបាលឱ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រជាជនជឿជាក់”។ ពីព្រោះមន្ត្រីនគរបាល មានកាន់អាវុធ(បំពាក់អាវុធ)ខុសពីមន្ត្រីស៊ីវិលធម្មតា។

       សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តថា៖ រាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់លើកកម្ពស់គុណភាពនគរបាលជាតិ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋសប្បាយចិត្ត និងជឿទុកចិត្តទៅលើកងកម្លាំងនគរបាល។

       ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នងកម្ពស់៤ជាន់ស្មើ៣០បន្ទប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្សនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងគូសបញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមថា៖ សម្តេចបានដាក់បទបញ្ជាឱ្យពិនិត្យទៅលើមន្រ្តីនគរបាលជាតិ ដែលមានឋានៈចាប់ពីអនុប្រធានការិយាល័យ រហូតដល់អគ្គស្នងរងនគរបាលជាតិ តើមានអ្នកណាខ្លះបានរៀនជំនាញប៉ូលិសត្រឹមត្រូវ? និងអ្នកណាខ្លះទៀតដែលមិនទាន់បានរៀនដើម្បីឲ្យពួកគេឈរតម្រង់ជួរនិងត្រូវរៀបចំបញ្ជូនអ្នកទាំងនោះឱ្យទៅរៀនវគ្គហ្វឹកហ្វឺន និងបំប់នជំនាញប៉ូលិស ឡើងវិញ ។

      ជាមួយគ្នានោះផងដែរ សម្ដេចក្រឡាហោម បានថ្លែងដោយគូសបញ្ជាក់បន្ថែមថាចំពោះមន្រ្តីដែលបានផ្ទេរផ្លាស់ មកពីក្រសួង ស្ថាប័នផ្សេងៗចូលមកក្នុងក្របខណ្ឌនគរបាលជាតិ ក៏ត្រវតែឆ្លងកាត់ក្នុងការរៀនវគ្គបណ្តុះបណ្តាលនូវជំនាញ ចំណេះដឹងវិជ្ជាជីវៈរបស់ប៉ូលិសសិន មុនប្រគល់តួនាទីដល់ពួកគេទាំងនោះ។

        ក្នុងនោះផងដែរ សម្ដេច ស ខេង ក៏បានចេញបទបញ្ជាឲ្យត្រួតពិនិត្យនិងធ្វើសវនកម្មឡើងវិញចំពោះមន្ដ្រីនគរបាលណាដែលបានឡើងឋានន្តរស័ក្តិញឹកញាប់ (ខ្លះមួយឆ្នាំឡើងស័ក្តិ៍ម្តងក៏មាន។ ខណៈដែលមន្ដ្រីនគរបាលខ្លះមួយចំនួន ខិតខំធ្វើការរយៈពេលពី៣-៤ទៅ៥ឆ្នាំ មិនទាន់បានឡើងស័ក្តិម្ដងផង។សម្តេចក៏បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ការធ្វើបែបនេះ គឺដើម្បីលុបបំបាត់ភាពអយុត្តិធម៌ក្នុងជួរកងកម្លាំងនគរបាលជាតិ។ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner