មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងយកកីឡា៦ប្រភេទជាចលនាផ្សព្វផ្សាយកីឡាទេសចរណ៍បញ្រ្ជាបដល់ពលរដ្ឋនៅតាមបណ្តាលខេត្តឆ្ពោះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំកីឡាទេសចរណ៍ បានប្រកាសនៅក្នុងសន្និសិទសារព័ត៍មាន កាលពីព្រឹកម្សិលមិញថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ នៅតាមបណ្តាលខេត្តទាំងអស់នៃព្រះរាជណាចក្រកម្ពុជាក្នុងគោលដៅបំផុសផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋអោយចូលរួមគាំទ្រ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមបញ្ជាក់ថា កីឡាដែលយើងគ្រោង និងដាក់នៅក្នុងកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះមាន៦ប្រភេទកីឡា គឺ រត់កំសាន្ត ជិះកង់. ចំបាប់បុរាណ.ប្រដាល់គុនខ្មែរ.អុកចក្រង្គ និងល្បុក្តតោ ដែលប្រភេទកីឡាទាំង៦នេះយើងមានគោលដៅអោយមហាជនចូលរួមគាំទ្រអោយច្រើនផុសផុល និងគាំទ្រកីឡាអត្តសញ្ញាណជាតិខ្មែរឈានទៅសម្រេចជោគជ័យពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។
រដ្ឋលេខាធិការរូបនេះ បញ្ជាក់ទៀតថា ក្រៅពីកីឡាទេសចរណ៍ទាំង៦ប្រភេទដែលយើងរៀបចំក្នុងកម្មវិធីផ្សព្វផ្សាយនេះ យើងក៍មានការប្រគុំតន្រ្តីទេសចរណ៍ ដែលមានកម្លែង ចំរៀងច្រៀង និងអ្នកអធិប្បាយបញ្ចេញសារអប់រំអំពីទេសចរណ៍ និងបរិស្ថានស្អាតផងដែរ។ រដ្ឋលេខាធិការ បញ្ជាក់ទៀតថា គោលដៅនៃព្រឹត្តិការណ៍ផ្សព្វផ្សាយកីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងរៀបចំរៀងរាល់២ទៅ៣ខែម្តងធ្វើនៅគ្រប់ខេត្ត គោលដៅចម្បងនៃកម្មវិធីនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយ កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ គ្រោងចាប់ផ្តើមនៅឆ្នាំ២០២០ដល់ឆ្នាំ២០២៣រៀបចំដោយក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងនាយដ្ឋានកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍៕





