ក្រុមហ៊ុន Boeing របស់សហរដ្ឋអាម៉េរិកសម្រេចផ្អាកការផលិតយន្តហោះត្រកូល 737 MAX ដើម្បីទុកពេលត្រួតពិនិត្យពីសុវត្ថិភាព

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Boeing បានប្រកាសនឹងផ្អាកការផលិតយន្តហោះត្រកូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០តទៅហើយ ក្រោយអាជ្ញាធរត្រួតពិនិត្យរបស់អាម៉េរិក ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ជាក់អំពីសុវត្ថិភាព និង បញ្ហារបស់យន្តហោះប្រភេទនេះ ។

ក្រុមហ៊ុន Boeing បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តផ្អាកផលិតកម្មរបស់យន្តហោះ 737 MAX ធ្វើឡើងដោយយោងលើកត្តាសំខាន់ៗមួយចំនួន ក្នុងនោះមានទាំងការពន្យារពេល ផ្តល់អាជ្ញាធរសុវត្ថិភាពពីសំណាក់ប្រតិបត្តិករអាកាសចរណ៍អាមេរិក រហូតដល់ឆ្នាំ២០២០ ក៏ដូចជាភាពមិនច្បាស់លាស់នៃការកំណត់ពេលវេលា ដើម្បីអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX នៅទូទាំងពិភពលោកអាចធ្វើប្រតិបត្តិការវិញ ។

បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រុមហ៊ុន Boeing នឹងផ្អាករាល់សកម្មភាពផលិតយន្តហោះ ប្រតូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍អាម៉េរិក ធ្វើកការបញ្ជាក់បទដ្ឋានសុវត្ថិភាពឡើងវិញជាផ្លូវការ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner