សម្តេចតេជោ៖ ចាត់ទុកសណ្ឋាគារ HYATT គឺជាសមិទ្ធផលសង្គមជាតិថ្មីមួយទៀត ទោះបីជាកម្មសិទ្ធិរបស់វិស័យឯកជនក្តី
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ ក្នុងពិធីសម្ពោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» គឺជាសមិទ្ធផលសង្គមជាតិថ្មីមួយទៀត បើទោះបីជាវាជាកម្មសិទ្ធិរបស់វិស័យឯកជនក៏ដោយក្តី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលសម្តេចថាជាសមិទ្ធផលសង្គមជាតិនោះ ក៏ដោយសារវិស័យឯកជនមួយនេះ បានចូលរួមជាច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិតាមរយៈការផ្តល់ការងារធ្វើដល់ប្រជាជន និងការចូលរួមផ្នែកពន្ធដារជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការរីកចម្រើននៃវិស័យឯកជន ក៏ជាការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ ដែលវិស័យឯកជនត្រូវបានចាត់ទុកថាជារថភ្លើងនៃកំណើនសេដ្ឋកិច្ចប្រទេសជាតិផងដែរ៕ ដោយ វណ្ណលុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕