សិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការក្រុមមុខវិជ្ជា

រាជធានីភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការក្រុមមុខវិជ្ជា។

សិក្ខាសាលានេះបានប្រព្រឹត្តទៅចំនួនពីរទីតាំងផ្សេងគ្នា ក្រោមការដឹកនាំដោយ ឯកឧត្តម យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៅវិទ្យាស្ថានជាតិអប់រំ និងឯកឧត្ដម លាង សេងហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំអគាររដ្ឋបាលចៅពញាហុក រួមទាំងវត្តមានគ្រូឧទ្ទេស អ្នកសម្របសម្រួល ជំនួយការ និងសិក្ខាកាមជាច្រើនរូប។ អង្គសិក្ខាសាលាពិភាក្សាទៅ លើប្រធានបទចំនួនបួន៖

១.ការរៀបចំយន្តការដំណើរការមណ្ឌលកំណែ
២.បទបង្ហាញស្ដីពីការរៀបចំអក្សរសម្ងាត់
៣.តួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា
៤.បទបង្ហាញស្ដីពីនីតិវិធី នៃការចុះអក្សរសម្ងាត់ ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner