ការប្រកួតកីឡាប្រចាំឆ្នាំរបស់អតីតនិស្សិតសាកលវិទ្យាល័យវេទមហាឫសី មិនត្រឹមតែសុខភាព មិត្តភាព តែថែមទាំងប្រមូលថវិកាជួយដល់កិច្ចការសង្គម

កីឡាករ ដែលជាអតីតនិស្សិតសាកលវិទ្យាល័យ វេទមហាឫសី (MVU) បានជួបជុំគ្នាប្រកួតតកីឡា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅទីលានកីទ្បា អ៊ឹមភើរៀល រាជធានីភ្នំពេញ។

ក្នុងគោលបំណងមិនត្រឹមតែគិតគូលើការលេងកីឡាដើម្បីសុខមាលភាព មិត្តភាព សាមគ្គីភាព និងរម្លឹកអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រមូលធនធានថវិកាជួយដល់កិច្ចការសង្គមជាបន្តបន្ទាប់ផងដែរ។
ការប្រកួតកីឡានេះបានធ្វើឡើងក្រោមការផ្តល់កិត្តិយសអញ្ជើញចូលរួមពីឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអតីតនិស្សិត MVUដែរ។

ឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាមានប្រសាសន៍ថា នេះការជួបជុំលេងកីឡាបាល់ដក់ នៅភ្នំពេញ ដោយកីឡាករ ជាអតីតនិស្សិតសាកលវិទ្យាល័យ វេទមហាឫសី (MVU) បច្ចុប្បន្នបានប្តូរឈ្មោះទៅជា សាកលវិទ្យាល័យជាស៊ីមកំចាយមារ ដែលជាការប្រកួតកីឡាប្រចាំឆ្នាំ ក្នុងគោលបំណងលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងរម្លឹកអនុស្សាវរីយ៍ចំពោះអតីតនិស្សិតគ្រប់ៗជំនាន់ទាំងអស់ ធ្លាប់រស់នៅសិក្សាក្នុងភាពកម្សត់កម្រជាមួយគ្នានៅឯស្រុកកំចារមារ ខេត្តព្រៃវែង។ អ្វីដែលពិសេស បើទោះបីជាការសិក្សានោះបានរំលងទៅច្រើនជាង ២៨ឆ្នាំទៅហើយក្តី ប៉ុន្តែចំណងបេះដូងនៃកម្រងអនុស្សាវរីយ៍ទាំងនេះនៅតែថ្មីៗ ក្នុងស្មារតីសាមគ្គី មិត្តភាព តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡារៀងរាល់ឆ្នាំនេះ។

ឆ្នាំនេះបានសល់ថវិក១លានរៀលបានបង្វែរជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយក្នុងនោះថវិកាចំនួន ១២០ដុល្លារអាម៉េរិក គឺជាការឧបត្ថម្ភរបស់ឯកឧត្តមមួនវាសនា និងសមាជិកបង្គ្រប់បន្ថែមបង្រ្គប់២៥០ដុល្លារអាម៉េរិក។

ឯកឧត្តម មួន វាសនា បានបន្ថែមទៀតថា ដោយសារឆ្នាំនេះ ការរៀបចំនេះលេងកីទ្បាឆ្នាំនេះ យើងគោរពវិធានការសុខាភិបាលនៃជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះយើងបានរៀបចំការប្រកួតកីឡាទ្រង់ទ្រាយតូច តែលើប្រភេទកីឡាបាល់ដក់ប៉ុណ្ណោះ មិនបានរៀបចំការប្រកួតបាល់ទះ និងបាល់ទាត់នោះទេ។ ចំពោះការប្រកួតបាល់ដក់នេះ គឺមានពានរង្វាន់៥ ដោយពានទី១ពាន MVU មិត្តភាព និងសន្តិភាព បានទៅលើក្រុមភូមិតានង មានកីទ្បាក ឯកឧត្តម មួន វាសនា និង លោក ស ញ៉ក់, ពានទី២ ពានអធិរាជបាល់ដក់ បានទៅ កីឡាករ ចក់ ដែលជាម្ចាស់ការពារពានឆ្នាំ២០២០ដដែល, ពានទី៣ ពានសុខភាព បានទៅ លោក ខ្ចៅ សារ៉េន និង ពានទី៤ ពានប្រជាប្រិយ បានទៅលោក ព្រីង បូរ៉េត។

លោក ឡោ ចន សមាជិកគណៈកម្មាធិការសាមគម និងជាអតីតនិស្សិតជំនាន់ទី៥ តំណាងសមាគមអតីតវេទមហាឫសីគូសបញ្ជាក់ដែរ គោលដៅនៃការប្រកួតមិត្តភាពនេះមិនត្រឹមតែជាការប្រកួតដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងរម្លឹកអនុស្សាវរីយ៍ជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រមូលកៀគរថវិកាពីបណ្តាមិត្តភក្តិគ្រប់ៗជំនាន់ នាពេលបច្ចុប្បន្ន ដើម្បីជួយឧបត្ថម្ភគាំទ្រដល់និស្សិត ឬអតីតនិស្សិត ដែលមានជំងឺ ខ្វះខាតក្នុងជីវភាពរស់នៅ ។ ក្រៅពីនេះ សមាគមអតីតវេទមហាឫសីក៏តែងតែបានធ្វើសកម្មភាពចែកអំណោយដល់ប្រជាពលរដ្ឋ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអតីតនិស្សិតMVU គ្រប់ជំនាន់ ព្រមទាំងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលជាអតីតនិស្សិត MVU ផងដែរ និងការជួយដល់សកម្មភាពសង្គមនៅតាមបណ្តាខេត្តមួយចំនួនទៀត៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner