ប្រធានាធិបតីរុស្ស៊ី និងបារាំងពិភាក្សាតាមទូរស័ព្ទផ្តោតលើវិបត្តិជនភៀសខ្លួននៅព្រំដែនសហភាពអឺរ៉ុប-បេឡារុស និងបញ្ហាអ៊ុយក្រែន
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ស្តីអំពីវិបត្តិជនភៀសខ្លួននៅព្រំដែនសហភាពអឺរ៉ុប-បេឡារុស ក៏ដូចជាស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
វិមានក្រឹមឡាំងបានលើកឡើងថា ខណៈកំពុងពិភាក្សាអំពីស្ថានភាពនៅតាមព្រំដែនរវាងបេឡារុស និងសហភាពអឺរ៉ុប លោក ពូទីន បាននិយាយនៅក្នុងការពេញចិត្តចំពោះការសន្ទនាដោយផ្ទាល់រវាងតំណាងមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប និងបេឡារុស។ បើតាមវិមានក្រឹមឡាំង ការពិតដែលថា ប៉ូឡូញ និងរដ្ឋបាល់ទិកកំពុងរំលោភបំពានលើកាតព្វកិច្ចអន្តរជាតិរបស់ពួកគេនោះ គឺដើម្បីការពារសិទ្ធិជនភៀសខ្លួន ហើយថា វិបត្តិអន្តោប្រវេសន៍ចាំបាច់ត្រូវដោះស្រាយស្របតាមច្បាប់មនុស្សធម៌ដែលត្រូវបានកំណត់។
នាឱកាសនោះដែរ លោក ពូទីន និងលោក ម៉ាក្រុង បានផ្លាស់ប្តូរទស្សនៈបន្ថែមទៀតអំពីស្ថានភាពនៅអ៊ុយក្រែន ដែលមេដឹកនាំរុស្ស៊ីបានផ្តល់ឧទាហរណ៍ជាក់លាក់ នៃការរំលោភបំពានដោយទីក្រុងគៀវ ចំពោះកិច្ចព្រមព្រៀងទីក្រុងមីនស៍ ជាផ្លូវដែលអាចសម្រេចបានតែមួយគត់ ក្នុងការឆ្ពោះទៅរកការជំនះវិបត្តិផ្ទៃក្នុងអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ

