ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ថា ប្រសិនបើប្រទេសយើង មិនមានសន្តិភាព ស្ថេរភាពទេ យើងមិនមានឱកាសអភិវឌ្ឍន៍ កសាងជាតិបានទេ
«ប្រសិនបើប្រទេសយើង មិនមានសន្តិភាព ស្ថេរភាពទេ យើងមិនអាចមានឱកាសអភិវឌ្ឍន៍ កសាងជាតិឱ្យរីកចម្រើនជឿនលឿនឆាប់រហ័សដូចបច្ចុប្បន្នទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះស៊ីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មី ចំនួន១៨៣នាក់ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ឯកឧត្តម បានរម្លឹកឱ្យសមាជិកចូលរួមដឹងថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំមកនេះ ប្រទេសកម្ពុជា មិនធ្លាប់មានសុខសន្តិភាពពេលលេញដូចសម័យតេជោសែននេះទេ។ កម្ពុជាបានឆ្លងកាត់ជម្លោះផ្ទៃក្នុង និងសង្គ្រាមជាច្រើនសម័យ ជាពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលនាំឱ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ របបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ កម្ពុជាត្រូវចាប់ផ្តើមកសាងប្រទេសពីចំណុចសូន្យ និងបានដៃទទេ ហើយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ទម្រាំរកបានសុខសន្តិភាពពេញលេញដូចបច្ចុប្បន្ន។
ឯកឧត្តម សាយ សំអាល់ ថ្លែងបន្តថា ជាក់ស្តែងថ្ងៃ១៨ធ្នូនេះ ជាមោទកភាព និងជាទំព័រប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានមួយដ៏អស្ចារ្យ គឺ «ពហុកីឡដ្ឋានជាតិមរតកតេជោ»។ ឯកឧត្តមបានគូសបញ្ជាក់ឱ្យដឹងថា តាំងពីឆ្នាំ១៩៧៩មក មានតែពេលនេះទេ ដែលកម្ពុជាមានមជ្ឈមណ្ឌលកីឡា ដែលមានទីកន្លែងស្នាក់នៅ និងហ្វឹកហាត់ស្តង់ដារមួយ ឱ្យកីឡាករហ្វឹកហាត់ត្រឹមត្រូវ ជាពិសេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។ ទាំងនេះ គឺជាផ្លែផ្កាដែលទទួលបានពីសុខសន្តិភាព ស្ថេរភាព និងជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។
តមកក្នុងថ្ងៃដដែលឯកឧត្តម សាយ សំអាល់ ក៏បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលសមាជិកនិងសកម្មជនគណបក្សស្តីពីការគ្រប់គ្រងព័ត៌មា និងឆ្លើយតបបានទាន់ពេលវេលា ដែលប្រព្រឹត្តទៅនៅ មន្ទីរបក្សប្រជាជនកម្ពុជា
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះថា មានភាពចាំបាច់សម្រាប់សកម្មជនគណបក្សក្នុងការបំប៉នចំណេះដឹងបន្ថែមលើការងារគ្រប់គ្រងព័ត៌មាន ការផ្សព្វផ្សាយសមិទ្ធផលផ្សេងៗរបស់គណបក្ស និងទប់ស្កាត់ការផ្សាយព័ត៌មានក្លែងក្លាយ។
ឯកឧត្តម នេត្រា មានប្រសាសន៍ថា៖ សមាជិកបក្សទាំងអស់ត្រូវតែច្បាស់លាស់ សតិអារម្មណ៍ម្ចាស់ការ អត់មានឃ្លីងឃ្លោងទេ។ ប្រឆាំងដាច់ខាតការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់ ការពារសន្តិភាព បូរណភាពដែនដី។ ត្រូវក្តាប់ព័ត៌មាន សភាពការណ៍អោយបានច្បាស់និងឆ្លើយតបអោយបានទាន់ពេលវេលា តាមដែលអាចធ្វើបាន ដើម្បីគ្រប់គ្រងសាធារណមតិ ចៀសវាងការយល់ច្រឡំ ដោយសារតែផ្សាយព័ត៌មាន ឬដំណឹងមិនពិតពីសំណាក់ក្រុមអមិត្ត។ ត្រូវបង្កើនការធ្វើអំពើល្អជាមួយប្រជាជនអោយបានច្រើនថែមទៀត ដើម្បីអោយពលរដ្ឋមានការទុកចិត្ត និងរស់នៅសុខសាន្តសំបូរសប្បាយក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍ៕















