ជនសង្ស័យម្នាក់ ប៉ុនប៉ងលួចកញ្ចក់រថយន្ត ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ត្រូវនគរបាលប៉ុស្ដិ៍ទឹកថ្លាឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចកញ្ចក់រថយន្តព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញតែមិនបានសម្រេច កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខផ្ទះកាត់សក់សំយ៉ន ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កឹម វណ្ណសំណាង(ណាង) ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យរូបនេះបានធ្វើសកម្មភាពប៉ុនប៉ងលួចយកកញ្ចក់ឡាន របស់ម្ចាស់រថយន្តតែមិនបានសម្រេច។
ម្ចាស់រថយន្តមានឈ្មោះ សាយ ណូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះរាជអាជ្ញារងសាលាដំបូងភ្នំពេញ ស្នាក់នៅផ្ទះលេខ០៩ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សម្ភារៈ បន្សល់ទុក៖ គ្មាន , សម្ភារៈបាត់បងគ្មាន ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ដោយ៖ ភារ៉ា និងប៊ុនធី