អប្សរាព្រឹកនេះ ២១ ធ្នូ ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
L1 សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍ឆ្លងកូវីដ សហគមន៍ ២០ កុម្ភៈ» ចាប់ពីថ្ងៃនេះតទៅ ៕ …ឃ្លីប… (ដោយសារសម្លេង, អត្ថបទ វណ្ណលុក, អាន កន្និការ)
C7 សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធ នូវមណ្ឌលទទួលពលករកំរៀង ខេត្តបាត់ដំបង ដែលជាមណ្ឌលលំដាប់ទី២នៅកម្ពុជា ៕…អានផ្ទាល់(ដោយ៖អ៊ុក សំអាត)
C3 គណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម បើកកិច្ចប្រជុំ និងព្រៀងឯកសារកំណត់ហេតុ សម្រាប់ចុះហត្ថលេខា នៅចំពោះមុខមេដឹកនាំ នៃប្រទេសទាំងពីរ នាព្រឹកនេះ ៕…អានផ្ទាល់(ដោយ៖សេឌី)
SB3 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ព្រះពុទ្ធរូប ៨៤.០០០អង្គនៅវត្តពុទ្ធមណ្ឌលគិរីកម្ពុជាត្រូវបានប្រារព្ធពិធីពុទ្ធាភិសេក តាមបែបប្រពៃណីព្រះពុទ្ធសាសនា៕…ឃ្លីប…
L2 ឯកឧត្តម ហង់ជួន ណារ៉ុន អំពាវនាវម្ចាស់ផ្ទះសំណាក់ និងកន្លែង លក់ម្ហូបអាហារ យោគយល់បេក្ខជន ប្រឡងបាក់ឌុបផង ៕ …ឃ្លីប… (ដោយ វណ្ណលុក, អាន កន្និការ)
C4 លោក ថៃ ឫទ្ធី បញ្ជាក់ថា កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ នឹងជួយសម្រួលឲ្យការដឹកជញ្ជូន មានតម្លៃកាន់តែទាបជាងមុន ៕…អានផ្ទាល់(ដោយ៖សេឌី)
C6 រដ្ឋមន្រ្តីក្រសួងផែនការ បានណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយស្ថាប័នដទៃដើម្បីបំពេញការងារទទួលបានជោគជ័យ៕…អានផ្ទាល់(ដោយ៖ពលៈ)
Z1 លោកWilliam Guang ប្រធានគណបក្សខ្មែរក្រោក អាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ខណៈកម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន មនុស្ស ប្រុស ស្រី ជាង១៣នាក់ និងដកហូតកាំភ្លើង ចំនួន៥ដើម ៕…អានផ្ទាល់(ដោយ៖ភារ៉ា)
C8 អាវុធហត្ថរាជធានីភ្នំពេញ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញថា បើបានជួបហេតុការណ៍អ្វីមួយចង់អោយអាវុធហត្ថជួយអន្តរាគមន៍បន្ទាន់ សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, Line របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។…ឃ្លីប…៥៖៤២
វគ្គទី២៖
SB2 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភា ក្នុងអាស្រមវិបស្សនាធុរៈពោធិរាជ ដែលចំណាយថវិកាសាងសង់អស់ ជាង៦៣០លានរៀល៕…ឃ្លីប…
SB6 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌ នៅខេត្តស្វាយរៀង៕…អានផ្ទាល់
SB5 អភិបាលរាជធានី ជំរុញឱ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹង សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសជាប្រក្រតីឡើងវិញ៕…អានផ្ទាល់
V3 សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដឹកនាំនិស្សិត មហាវិទ្យាល័យ អាកាសចរស៊ីវិល ចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង៕…អានផ្ទាល់
C1 អនុប្រធានសភាពាណិកម្មខេត្តព្រះវិហារ ចំណាយថវិការផ្ទាល់ខ្លួន ជួសជុលផ្លូវលំប្រវែង២គីឡូមែត្រដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លង ដើម្បីជាប្រយោជរួមរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ៕…លោក ឈឿន ចាន់…ឃ្លីប…
D9 តំណាងរស្ត្រមណ្ឌលកំពង់ស្ពឺ ឧបត្ថម្ភអង្ករចំនួន៥០តោន ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ៕ …អានផ្ទាល់(ដោយ៖ម៉ុន សំអាន)
D8 អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឲ្យពលរដ្ឋ កម្មករ-កម្មារិនី មកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដូសទី៣ ឲ្យគ្រប់ៗគ្នា៕…អានផ្ទាល់(ដោយ៖ម៉ុន សំអាន)
C5 អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានឲ្យមន្ត្រីនៅមូលដ្ឋាន បន្តការគិតគូរសុខទុក្ខ របស់ប្រជាពលរដ្ឋ ជាមួយការដោះស្រាយកង្វះខាតជីវភាពពួកគាត់។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…
C2 ប្រជាពលរដ្ឋជួបការលំបាកចំនួន១,០០០គ្រួសារ មកពីភូមិទាំង១៨ ក្នុងឃុំចំណោម បានទទួលអំណោយពីសប្បុរសជន និងអាជីវករនៅក្រុងប៉ោយប៉ែត៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធា)
L3 ពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង សំណូមពរ ឲ្យគណកម្មការ ត្រូតពិនិត្យដីធ្លី ធ្វើការស៊ើបអង្កេត មន្ត្រីពុករលួយ ដែលរំលោភ កាន់កាប់ដីនៅតំបន់៣ រាប់រយហិចតា ៕ …ឃ្លីប… (ដោយ វណ្ណលុក , អាន កន្និការ)
BH1 អភិបាលខេត្តកំពង់ចាម បើកការដ្ឋាន សាងសង់ផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែង ២.៦៩៧ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ ស្ថិតនៅក្នុងស្រុកកោះសូទិន ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លី ពៅ)
BH3 ត្រពាំងបុរាណមួយកន្លែង ត្រូវបានជនខិលខូច លួចបោះបង្គោល រំលោភយកដី ធ្វើជាកម្មសិទ្ធិផ្ទាលខ្លួន ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)
BH2 សិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយទស្សនៈ យេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)
វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ
G3 វិភាគអន្តរជាតិ៖ លោក ចូ បៃដិន, ពីប្រធានាធិបតីមានការគាំទ្រ ភ្លូកទឹកភ្លូកដី ក្លាយជាប្រធានាធិបតីបាត់បង់ការគាំទ្រ ភ្លូកទឹកភ្លូកដី ៕…អានផ្ទាល់
G2 ប្រមុខការទូតចិន៖ «ចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយអាមេរិកឡើយ តែក៏ស្វាគមន៍កិច្ចសហប្រតិបត្តិការដែរ» ៕…អានផ្ទាល់
G1 សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៩៥ករណី» ក្នុងនោះ៤៥ករណី Omicron ខណៈស្លាប់២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃច័ន្ទនេះ ៕…អានផ្ទាល់
G4 ប្រេងឆៅធ្លាក់ថ្លៃ ខណៈការរីករាលដាលយ៉ាងរហ័សនៃវីរុសថ្មីអូមីក្រុង ប៉ះពាល់ដល់ចក្ខុវិស័យតម្រូវការប្រេងឥន្ធនៈ ៕…អានផ្ទាល់
វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ
R118 សិប្បកម្មដូងតាកែវ ផ្តល់ជំនាញកែប្រែជីវភាពជនខ្វះខាតនិងមានពិការភាព
លោកអ្នកអាចស្រមៃទេថា ដូងទុំមួយផ្លែ អាចច្នៃទៅជាស្បែកជើង ទ្រនាប់ជូតជើង ទ្រនាប់ទ្រកែវទឹក មីដូងជាដើម? រឿងរ៉ាវទាំងនេះ ត្រូវបានធ្វើឱ្យកើតមានឡើងដោយសិប្បកម្មដូងមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ ។ ក្រៅពីផលិតនូវផលិតផលដែលគ្រប់គ្នាមិនដែលនឹកស្មានថានឹងអាចកើតមានឡើងនោះ សិប្បកម្មមួយនេះ ក៏បានរួមចំណែកជួយផ្តល់ជំនាញ ការងារ និងបានកែប្រែជីវភាពទៅដល់ជនមានពិការភាព និងជនខ្វះខាតជាច្រើនគ្រួសារនៅក្នុងខេត្តមួយនេះដែរ ។…ឃ្លីប…
– ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១
៕…អានផ្ទាល់…