អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៧៥លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៣៧ម៉ឺននាក់ និងជាសះស្បើយ២៤៧លាន៣០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៧៥លាន៧៤ម៉ឺន៦ពាន់៣១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៣៧ម៉ឺន៦ពាន់១៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៤៧លាន៣០ម៉ឺន១ពាន់៣៩៥នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥២លាន២ម៉ឺន៨ពាន់៨៤៣នាក់ ស្លាប់ចំនួន៨២ម៉ឺន៨ពាន់៦១១នាក់ និងជាសះស្បើយចំនួន៤០លាន៦៧ម៉ឺន៦ពាន់៨៨៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៧៤ម៉ឺន៧ពាន់៩១៣នាក់ ស្លាប់៤៧ម៉ឺន៧ពាន់៥៥៤នាក់ និងជាសះស្បើយ៣៤លាន១៨ម៉ឺន៧ពាន់១៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន២១ម៉ឺន៥ពាន់៨៥៦នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់៩០៥នាក់ និងជាសះស្បើយ២១លាន៤១ម៉ឺន៤ពាន់៣១៨នាក់ ៕ ប្រភព៖ worldometers
