គិតត្រឹមព្រឹកថ្ងៃទី២១ ខែឆ្នូ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៤.៦លាននាក់ ស្លាប់ជាង ៣០ម៉ឺននាក់

អត្ថបទដោយ៖
ធី ដា

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៦០៩,១៧៥នាក់ហើយ ដែលកើនឡើងជាង១ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០០,៥៤៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២១៖

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦០,៦៧៧នាក់ (ស្លាប់ ១៤៤,០១៣នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,៧៣០នាក់ (ស្លាប់ ៥០,៧៨៤នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧២១,៥៤៤នាក់ (ស្លាប់ ៣១,១៣៥នាក់)
  • ថៃ ឆ្លងចំនួន ២,១៩៤,០៥៣នាក់ (ស្លាប់ ២១,៤០៨នាក់)
  • វៀតណាម ឆ្លងចំនួន ១,៥៥៥,៤៥៥នាក់ (ស្លាប់២៩,៧៩១នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៨,៣៨០នាក់ (ស្លាប់ ១៩,២២៦នាក់)
  • សិង្ហបុរី ឆ្លងចំនួន ២៧៦,១០៥នាក់ (ស្លាប់ ៨១៥នាក់)
  • កម្ពុជា ឆ្លងចំនួន ១២០,៤២៣នាក់ (ស្លាប់ ៣,០០៥នាក់)
  • ទ្បាវ ឆ្លងចំនួន ៩៩,៣៩៦នាក់ (ស្លាប់ ២៧៤នាក់)
  • ព្រុយណេ ឆ្លងចំនួន ១៥,៤១២នាក់ (ស្លាប់៩៨នាក់) ៕
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner