ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken មកអាស៊ីអាគ្នេយ៍ បង្ហាញពីភាពវិជ្ជមាន តែខ្វះភាពច្បាស់លាស់សម្រាប់ទំនាក់ទំនងអាមេរិក-អាស៊ាន
អត្ថបទដោយ៖
AMS OneMinute
អាមេរិកប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជា ភាពជាដៃគូផ្នែកសន្តិសុខ។
អ្នកវិភាគយល់ឃើញថា អាមេរិកកំពុងតែព្យាយាមពង្រឹងទំនាក់ទំនងជាមួយនឹងតំបន់នេះឡើងវិញ ក្រោយពេលដែលជំនាន់របស់លោក Trump គិតគូរអំពីគោលនយោបាយ “អាមេរិកចម្បង” ខ្លាំងពេក។
ទោះជាបែបនេះក្ដី អាមេរិកនៅមិនទាន់បង្ហាញពីគោលនយោបាយណាមួយឱ្យចេញជារូបរាងពិតប្រាកដ ឬ ឱ្យក្បោះក្បាយជាក់លាក់នៅឡើយ ជាពិសេសត្រង់គោលនយោបាយពាណិជ្ជកម្មជាមួយនឹងតំបន់។
ភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យអ្នកការទូតយល់ឃើញថា វ៉ាស៊ីងតោន “បានតែនិយាយ តែមិនបានបញ្ចេញសកម្មភាព” ហើយអ្វីដែលលោក Blinken បានដាក់ចេញគឺត្រឹមតែជាចក្ខុវិស័យប៉ុណ្ណោះ មិនមែនជាយុទ្ធសាស្ត្រនោះទេ។

ប្រភព៖ SCMP