រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តយន្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តយន្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នាព្រឹក ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងឱកាសនេះដែរ លោកអភិបាលបានមានប្រសាសន៍ថា តាមរយៈការធ្វើកំណែទម្រង់ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដើមខ្សែ រហូតដល់ចុងខ្សែ យើងទទួលបានលទ្ធផលគួរជាទីមោទនៈ និងអំណរសាទរពីសំណាក់ប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះមានក្រុមហ៊ុនឯកជនចំនួន០៣ បានកំពុងធ្វើប្រតិបត្តិការ ប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ រួមមាន

១. ក្រុមហ៊ុន Cintri Cambodia
២. ក្រុមហ៊ុន Mizuda Sinitation
៣. ក្រុមហ៊ុន ៨០០ Super ។ ចំណែកឯ ក្រុមហ៊ុនស៊ីនទ្រី(ខេមបូឌា)បាន ដេញថ្លៃឈ្នះក្នុងតំបន់០៣ រួមមានខណ្ឌចំនួន០៤ គឺ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និង ខណ្ឌច្បារអំពៅ។

លោកអភិបាល បានបន្តទៀតថា នៅក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការមិនអនុវត្តតាមការកំណត់របស់រាជធានី ក្រុង ស្រុក ខណ្ឌក្នុងការញែក និង វេចខ្ចប់ដោយឡែកនូវសំរាម សំណល់រឹងទីប្រជុំជនដែលអាចប្រើប្រាស់ឡើងវិញឬកែឆ្នៃបាន ដូចមានចែងក្នុងមាត្រា១៥ នៃអនុក្រឹត្យនេះ ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ តាមអនុក្រឹត្យលេខ ១១៣ អនក្របក របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។

ទន្ទឹមនឹងនេះ សូមសង្កាត់ទាំង៧ ធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន អោយបានយល់ដឹងអំពីការទុកដាក់សំរាម និងបញ្ចេញសំរាម អោយបានត្រឹមត្រូវ ប្រសិនបើចោលសំរាមពាសវាលពាសកាលក្រុមការងារនិងអនុវត្តយន្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

បន្ទាប់មក លោកអភិបាល សូមអោយសិក្ខាកាមទាំងអស់ បន្ទាប់ពីចូលរៀនវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តយន្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សិក្ខាកាមទាំងអស់និងមានការយល់ដឹងកាន់ច្បាស់អំពីវគ្គបណ្ដុះបណ្ដាលនេះ ហើយនិងបន្តយកទៅផ្សព្វផ្សាយ និងបញ្ជ្រាប ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ជាពិសេសកម្មករ កម្មការនី អោយពួកគាត់យល់ដឹងអំពីការទុកដាក់សំរាម និងញែកសំរាមអោយបានត្រឹមត្រូវ ទៅតាមជំពូកទី៧ នៃអនុក្រឹត្យនេះ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner