ក្រុមឧទ្ទាមមីយ៉ាន់ម៉ាស្នើឱ្យមានតំបន់គ្មានការហោះហើរ ដើម្បីការពារសុវត្ថិភាពជនស៊ីវិល
កងកម្លាំងឧទ្ទាមចំណាស់ជាងគេរបស់មីយ៉ាន់ម៉ា ចង់ឲ្យមានការជួយពីអន្តរជាតិដើម្បីបង្កើតតំបន់គ្មានការហោះហើរ (No-fly zone) នៅក្បែរព្រំដែនថៃ បន្ទាប់ពីមានការព្រមានថាគ្រោះថ្នាក់នៃការប៉ះទង្គិចគ្នា បណ្តាលឲ្យជនស៊ីវិលក្លាយជាគោលដៅវា.យប្រហារតាមដែនអាកាស។
ការប៉ះទង្គិចគ្នារវាងកងកម្លាំងមីយ៉ាន់ម៉ា និងសម្ព័ន្ធជាតិ Karen (KNU) ដែលជាក្រុមឧទ្ទាមកំពុងកើនឡើងយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ បណ្តាលឲ្យប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសថៃ។
អាជ្ញាធរថៃនិយាយថា ប្រជាជនមីយ៉ាន់ម៉ាប្រហែល ៣.៤០០នាក់បានជ្រកកោននៅក្នុងប្រទេសថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ មនុស្សរាប់ពាន់នាក់ទៀតកំពុងជាប់គាំងនៅខាងព្រំដែនមីយ៉ានម៉ា ដើម្បីរង់ចាំឆ្លងដែនចូលប្រទេសថៃ។
នៅក្នុងសេចក្តីប្រកាសក្នុងសប្តាហ៍នេះ សម្ព័នជាតិ Karen បានព្រមានពីលទ្ធភាពខ្ពស់នៃការវា.យប្រហារតាមដែនអាកាសលើជនស៊ីវិល។
លោក Saw Taw Nee ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃសម្ព័ន្ធជាតិ Karen និយាយថា «ការវា.យប្រហារតាមដែនអាកាសទាំងនោះនឹងមិនដាក់គោលដៅលើមូលដ្ឋានទ័ពឡើយ ប៉ុន្តែលើមូលដ្ឋានរបស់ជនស៊ីវិលនៅក្នុងសាលារៀន មន្ទីរពេទ្យ ផ្ទះ និងភូមិជាដើម»។
ចំណែកអ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ាមិនទាន់បានធ្វើអត្ថាធិប្បាយជុំវិញការស្នើឲ្យមានតំបន់គ្មានការហោះហើរឡើយ។
សម្ព័ន្ជជាតិ Karen ដែលជាអង្គការនយោបាយតំណាងឲ្យប្រជាជន Karen របស់មីយ៉ាន់ម៉ា បានជំរុញឲ្យសហគមន៍អន្តរជាតិកំណត់តំបន់គ្មានការហោះហើរតាមរយៈការស្វែងកិច្ចប្រជុំបន្ទាន់របស់អង្គការសហប្រជាជាតិ។
សូមរម្លឹកថា កាលពីខែមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្នុងសេចក្តីប្រកាសដ៏កម្រមួយដែលអនុម័តដោយសមាជិកចំនួន ១៥ បានសម្តែងការព្រួយបារម្ភចំពោះអំពើហឹ.ង្សាទូទាំងមីយ៉ាន់ម៉ា និងបានជំរុញឲ្យពួកយោធាអត់ធ្មត់ជាអតិបរមា។
ប្រទេសមីយ៉ាន់ម៉ាកំពុងជួបវិបត្តិធ្ងន់ធ្ងរ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈមក។ ចាប់តាំងពីមានរដ្ឋប្រហារមក មនុស្សជាង ១.៣០០នាក់ត្រូវបានសម្លា.ប់ និងជាង ១.០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាប។ នេះបើយោងតាមទិន្នន័យរបស់ក្រុមសង្កេតការ៕




