សម្តេចតេជោ៖ តាមរយៈដំណើររបស់ខ្ញុំទៅមីយ៉ាន់ម៉ានាពេលខាងមុខ បែរជាមានអ្នករិះគន់ខ្ញុំថា ទៅទទួលស្គាល់របបយោធា ហើយខ្ញ៉ំទៅ ក្នុងនាមប្រធានអាស៊ាន និងថា មិនអាចឱ្យអាស៊ានបែកបាក់ទេ អាស៊ាន ១០ មិនមែន ៩ទេ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារសាលាជាតិគយ និងអគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចោទជាសំនួរបកទៅអ្នករិះគន់សម្តេច ពាក់ព័ន្ធនឹងគម្រោងដំណើរទៅមីយ៉ាន់ម៉ាថា «តើទូតរបស់ប្រទេសអ្នកបានផ្តាច់ដកទូតចេញពីមីយ៉ាន់ម៉ាហើយឬនៅ បានជាអ្នកមិនឱ្យខ្ញ៉ំទៅ?»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «តាមរយៈដំណើររបស់ខ្ញ៉ំទៅមីយ៉ាន់ម៉ានាពេលខាងមុខនេះ បែរជាមានអ្នករិះគន់ខ្ញ៉ំថា ទៅទទួលស្គាល់របបយោធា»។ សម្តេច បានបញ្ជាក់ថា «ខ្ញ៉ំទៅ បើមិនឱ្យខ្ញ៉ំជួបជានិយាយជាមួយមេដឹកនាំមីយ៉ាន់ម៉ា តើឱ្យខ្ញ៉ំទៅនិយាយជាមួយអ្នកណា?»។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ខ្ញ៉ំទៅ ក៏ជានាមខ្ញ៉ំជាប្រធានអាស៊ានផងដែរ ក្នុងនាមប្រធានអាស៊ាន មិនអាចឱ្យអាស៊ានបែកបាក់ទេ អាស៊ាន១០ មិនអាច៩ទេ »។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា «អ្នកឯងរិះគន់ខ្ញ៉ំ តើស្ថានទូតរបស់អ្នកបានដកចេញពីមីយ៉ាន់ម៉ាហើយឬនៅ? ហើយទូតមីយ៉ាន់ម៉ា ត្រូវបានប្រទេសអ្នកដកចេញឬនៅ?»។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមអ្នកក៉ំរិះគន់ខ្ញ៉ំ ជាពិសេសក្រុមប្រឆាំង ទុកពេលអោយខ្ញ៉ំធ្វើសិនបានទេ? ខ្ញ៉ំមិនទាន់បានធ្វើផងបែរជាចេញរិះគន់!។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍ថា ខ្ញ៉ំចំពោះបងប្អូនជនជាតិមីយ៉ាន់ម៉ា ដែលបានដុតរូបខ្ញ៉ំ ជាមួយមេដឹកនាំ ម៉ិញ អុងឡាំង តែអ្នកទាំងអស់គ្នានឹងយល់នាពេលក្រោយ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner