សំបុត្រសម្ងាត់ឆ្នាំ១៩៩៤ ដែល ហ៊ុន ម៉ាណែត ផ្ញើជូនតេជោ
អត្ថបទដោយ៖
AMS OneMinute
“អានលិខិតនេះនឹងយល់ពីម៉ាណែតកាន់តែច្បាស់ ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោក ដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យញ៉ូវយ៉ក។
ម៉ាណែតធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំង ដោយស៊ីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀនគណិតវិទ្យាសម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយ កាត់បន្ថយការចំណាយរបស់ឪពុកម្តាយ។”
ប្រភព៖ SPM