កម្ពុជា វៀតណាម បញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ានចំពោះសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍ក្នុង និងការហោះហើរលើសមុទ្រចិនខាងត្បូង

អត្ថបទដោយ៖
AMS OneMinute

កម្ពុជា វៀតណាម បញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ានចំពោះសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍ក្នុង និងការហោះហើរលើសមុទ្រចិនខាងត្បូង លើកកម្ពស់ កិច្ចសន្ទនា និងការកសាងទំនុកចិត្ត ការអនុវត្តស្វ័យអត់ធ្មត់ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ធានានូវការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃបណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង (DOC) ដោយធ្វើការឆ្ពោះទៅរកការបញ្ចប់នូវក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាព និងពិតប្រាកដ ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២។

កម្ពុជា វៀតណាម គាំទ្រអាស៊ាន និងចិន ក្នុងការរៀបចំរាល់សកម្មភាពដែលមានអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC។

ads banner