លោកជំទាវ ម៉ែន សំអន គាំទ្រសំណើរបស់ប្រតិភូខេត្តហ្វូជៀន ប្រទេសចិន លើកិច្ចសហប្រតិបត្តិការ វិនិយោគ វិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកសិសម្ម នៅកម្ពុជា
ភ្នំពេញៈ ប្រតិភូខេត្តហ្វូជៀន នៃសារធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ឡេ ជុនម៉ី (Lei Chun Mei) អនុ ប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជន ខេត្ត ខេត្តហ្វូជៀន បានសុំឲ្យមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកជំទាវ កិត្តិសង្គ ហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ ស ភា និងអធិការកិច្ច លើកិច្ចសហប្រតិបត្តិការវិនិយោគ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងកសិកម្ម រវាងខេត្តហ្វូជៀន ជាមួយនិងប្រទេសកម្ពុជា ។
សំណើនេះត្រូវបានលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន គាំទ្រ ហើយនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បី ផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគរបស់ខេត្តហ្វូជៀនមកកាន់កម្ពុជា ព្រោះនេះជាប្រយោជន៍រួមរវាងប្រទេសទាំងពីរ ក្នុ្ងង ការ អភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ហើយក៏ជាការរួមគ្នាអនុវត្តឲ្យបានជោគ ជ័យតាមស្មារតី ប្រ សាសន៍ រួមរវាងប្រមុខដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនពីង ដែលបានជួបគ្នាកន្លងមក លើ ន យោ បាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រ ដែលកម្ពុជាបានយល់ឃើញថា នេះជាចរន្តនៃការពង្រីកសក្តានុភាពសេដ្ឋ កិច្ច មិនត្រឹមតែកម្ពុជានោះទេ គឺទាំងក្នុងតំបន់ និងពិភពលោក ។
សូមបញ្ជាក់ថាៈ ការទទួលយកនូវសំណើនេះ បានធ្វើឡើងក្នុងខណៈដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំ អន បាន អនុញ្ញាតឲ្យប្រតិភូខេត្តហ្វូជៀន នៃសារធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សា ការ ងារ នៅទី ស្តីការក្រសួងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ។
លោកជំទាវ ឡេ ជុនម៉ី (Lei Chun Mei) បានសំដែងការចាប់អារម្មណ៍ពីការរីកចំរើននៅកម្ពុជា ពិសេសលើ កំ ណើនសេដ្ឋកិច្ច ដែលធានាបាន៧.១ភាគរយនៅឆ្នាំ២០១៩នេះ និងមានស្ថិរភាពនយោបាយល្អ ដែលជាកត្តា ធ្វើឲ្យ អ្នក វិនិ យោគ ទុនក្នុងខេត្តហ្វូជៀន មាន ការ ចាប់អារម្មណ៍ និងត្រៀមមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ។ ជាក់ស្តែងលោកជំទាវ ប្រ ធាន ប្រតិភូខេត្តហ្វូជៀន បានកត់សំគាល់ថាៈ មុននឹងប្រតិភូមកដល់កម្ពុជា សាលាខេត្តហ្វូជៀន បានបង្ហាញ របាយ ការណ៍ ក្រៅ ផ្លូវការថា មានអ្នកវិនិយោគ ទាំងខ្នាតធំ និងមធ្យម ចំនួនជិត៤០ក្រុមហ៊ុនបានចុះបញ្ជីនៅសាលាខេត្តហ្វូជៀន ដើម្បីសុំ មក រកស៊ីនៅកម្ពុជា ក្នុងទំហ៊ំទុនវិនិយោគប្រមាំណជិត៤០០លានដុល្លា ។ លោកជំទាវ ឡេ ជុនម៉ី បន្តថា ទោះជាយ៉ាងនេះ ក្តី តែអ្នកវិយោគទុនខេត្តហ្វូជៀន ក៏មានចំនួនពីរ ឬបីក្រុមហ៊ុន បានកំពុងរកស៊ីនៅកម្ពុជា ក្នុងទំហ៊ំទុន វិនិយោគ ជាង ៥០០ លាន ដុល្លា ក្នុងនោះរោងចក្រផលិតដំណាប់ស្វាយ ដ៏ធំមួយនៅខេត្តកំពង់ស្ពឺ កំពុងដំណើរផលិត ដោយប្រមូលផ្លែ ស្វាយ ពី កសិករ កម្ពុជា ដើម្បីនាំធ្វើការនាំចេញទៅកាន់ប្រទេសចិន ។
លោកជំទាវ ម៉ែន សំអន និងលោកជំទាវ ឡេ ជុនម៉ី បានគាំទ្រ និងឯកភាពថា យើងមិនត្រឹមតែធ្វើការទំនាក់ទំនង ក្នុង កំរិត ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំប៉ុណ្ណោះទេ គឺយើងត្រូវធ្វើគ្រប់វិស័យ គ្រប់កំរិត ពិសេសរវាងប្រជាជន និងប្រជាជន ដោយត្រូវផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យបានជាប់ជាប្រចាំលើវិស័យ សេដ្ឋ កិច្ច ពាណិជ្ជកម្ម កសិកម្ម ព្រមទាំងវិស័យផ្សេងៗទៀត ។
ទន្ទឹមនឹងនេះ លោកជំទាវ ឡេ ជនម៉ី បានគោរពអញ្ជើញលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីដឹកនាំ គណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅខេត្តហ្វូជៀន ដោយលោកជំទាវ ឡេ ជនម៉ី បញ្ជាក់ថា នឹងអមដំណើរ ជូន ប្រតិភូ កម្ពុជា ទស្សន កិច្ច តាមវិស័យសំខាន់ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ។
ជាការឆ្លើយតបលោកជំទាវ ម៉ែន សំអន បានយល់ព្រម តាមពេលវេលាសមស្របណាមួយ ៕