ប្រធានគណៈបញ្ជាការឯកភាព នៃ រដ្ឋបាលខេត្តបាត់ដំបង បានដាស់តឿននិងធ្វើការក្រើនរំលឹកដល់អាជ្ញាធរ និង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវ “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ” ដើម្បីការអភិវឌ្ឍន៍ខេត្តបាត់ដំបង

     នៅក្នុងឱកាសដឹកនាំ នៃ កិច្ចប្រជុំប្រចាំខែរបស់គណ:បញ្ជាការឯកភាព នៃ រដ្ឋបាលខេត្តបាត់ដំបងប្រចាំខែវិច្ឆិកាឆ្នាំ២០២១ ដែលបានអនុវត្តការងារកន្លងមក។ ក្នុងនោះ ឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំ និងត្រួតពិនិត្យការងារ ពីសភាពការណ៍សន្តិសុខ សណ្តាប់សាធារណៈទូទៅក្នុងខេត្ត ពិនិត្យពិភាក្សាពីបញ្ហាបទល្មើសធនធានធម្មជាតិដែលមានកន្លងមក ពិនិត្យនិងត្រៀមរៀបចំដើម្បីធ្វើការកែលំអ នូវ សោភណ្ឌភាពក្រុង-ស្រុក ពិនិត្យឡើងវិញ ក្នុងការជម្រុញ និងផ្តល់នូវការចាក់វ៉ាក់សាំងដូសទី៣(ដូសជម្រុញ)ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។

       ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបងក៏បានធ្វើការណែនាំនិងក្រើនរំលឹកដាស់តឿនដល់គ្រប់គណៈអភិបាល និង គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក និងថ្នាក់ដឹកនាំពីគ្រប់ស្ថាប័នមន្ទីរវិស័យជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើននូវការយកចិត្តទុកដាក់ពីពេលនេះតទៅ ដោយត្រូវខិតខំនិងរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីជម្រុញឲ្យការអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបងយើង មានការរីកចម្រើនថែមទៀត ដើម្បីជាការទាក់ទាញនិងត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកំសាន្តនិងស្នាក់នៅក្នុងខេត្តយើងឲ្យកាន់តែទទួលបាន នូវ ការទាក់ទាញដល់ភ្ញៀវទេសចរទាំងនោះ។

       ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក៏បានណែនាំដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងរដ្ឋបាលក្រុង-ស្រុក សូមឲ្យបន្តការខិតខំប្រឹងប្រែងក្នុងការពង្រឹងនៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត ជាពិសេស ការពង្រឹង និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងពង្រឹងដល់សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ដោយកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់និងអត្រាពីការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ។

     ក្នុងកិច្ចប្រជុំនោះផងដែរក៏មានផ្សព្វផ្សាយនូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពី ការបង្កើតគណៈកម្មការដឹកនាំរៀបចំសណ្តាប់ធ្នាប់សោភ័ណភាពក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងអនុគណៈកម្មការចំនួន០២ផងដែរ រួមមាន៖ ១- អនុគណៈកម្មការសណ្តាប់ធ្នាប់ សោភ័ណ្ឌភាពក្រុង-ខេត្តបាត់ដំបង ដែលមាន ឯកឧត្តមឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត ជាប្រធាន។ ទី២-អនុគណៈកម្មការអនាម័យ បរិស្ថាន ដែលមានឯកឧត្តម ធូ ភា អភិបាលរងខេត្ត ជាប្រធានហើយអនុគណៈកម្មការទាំង២ខាងលើនេះ មានភារកិច្ចចាំបាច់ចំពោះមុខដើម្បីដឹកនាំនិងចុះអនុវត្ត ទៅតាមភារកិច្ចនិងផ្តើមគំនិត ដើម្បីរៀបចំនូវសណ្តាប់ធ្នាប់សោភ័ណ្ឌភាព នៅក្នុងក្រុងបាត់ដំបង។ និងគំនិតផ្តួចផ្តើម ក្នុងការគ្រប់គ្រង ដោះស្រាយនូវបញ្ហាអនាម័យ បរិស្ថាន ក្នុងក្រុងបាត់ដំបង។

                ឯកឧត្តមប្រធានក៏បានថ្លែងដោយសង្កត់ធ្ងន់បន្ថែមទៀតថា៖ ទាក់ទងទៅនិងបញ្ហាក្នុងការរៀបចំសណ្តាប់ធ្នាប់នៅក្នុងក្រុងបាត់ដំបង និងដើម្បីឱ្យមានរបៀបរៀបរយ ជាពិសេសគឺត្រូវរៀបចំនៅតាមទីផ្សារនានាក្នុងក្រុង និងនៅតាមកន្លែងលក់ដូរលើផ្លូវ និងនៅលើចំណីផ្លូវដើរ ជាដើម៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner