​វៀតណាម​មិន​ឲ្យ​ជួបជុំ​មនុស្ស​ច្រើន​ ​ក្នុង​ថ្ងៃ​​ឆ្លង​ឆ្នាំ​ និងបុណ្យចូលឆ្នាំថ្មី

​គ្មាន​សកម្មភាព​ជួបជុំ​មនុស្ស​ច្រើន​ ​នៅ​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​សកល​ ​នា​ពេល​ខាងមុខ​ទេ​ ​នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​វៀតណាម​ ​P​ham​ ​M​in​h​ ​Chin​h​ ​បញ្ជាក់​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ​V​N​express​ ​នា​ថ្ងៃ​ទី​២​៣​ ​ធ្នូ​នេះ​។​ ​ប្រភព​ថា​ ​រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​បែប​នេះ​ ​កាលពី​ថ្ងៃម្សិលមិញ​ ​ដោយ​នាយករដ្ឋមន្ត្រី​វៀតណាម​ ​នៅ​អំឡុង​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​កូ​វី​ដ​។​

​ស្មារតី​អង្គប្រជុំ​ថា​ ​មូលហេតុ​ចំបង​គឺ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​ខណៈ​ដែល​ចំនួន​ឆ្លង​ថ្មីៗ​ ​និង​ស្លាប់​មនុស្ស​ព្រោះ​កូ​វី​ដ​ ​នៅតែ​ខ្លាំង​។​ ​មិន​ត្រឹមតែ​បុណ្យឆ្លង​ឆ្នាំ​ទេ​ ​សូម្បីតែ​បុណ្យចូលឆ្នាំ​ថ្មី​ ​នា​ចុងខែ​មករា​ ​និង​ ​ដើម​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​ក៏​ពុំ​អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​ច្រើន​ដែរ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ ​វៀតណាម​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ការងារ​ ​៣​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ដល់​ ​៣​ ​មករា​ ​២​០​២​២​ ​សម្រាប់​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ ​ហើយ​បុណ្យចូលឆ្នាំ​ថ្មី​វិញ​ ​គឺ​ឈប់​សម្រាក​ពី​ថ្ងៃ​ទី​២​៨​ ​មករា​ ​ដល់​ ​៦​ ​កុម្ភៈ​ ​២​០​២​២​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner