ការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលប្រកបដោយសមធម៌តាមរយៈយន្តការ COVAX រវាងអង្គការក្នុងតំបន់ និងការបរិច្ចាគទ្វេភាគី មានសារៈសំខាន់ក្នុងការទប់ស្កាត់វ៉ារ្យ៉ង់ដ៏គ្រោះថ្នាក់ និងទប់ស្កាត់ការអូសបន្លាយជំងឺរាតត្បាត
ការលេចចេញនូវវ៉ារ្យ៉ង់អូមីក្រុងថ្មី ដែលវ៉ាក់សាំងភាគច្រើនមិនសូវមានប្រសិទ្ធភាពប្រឆាំង កាន់តែធ្វើឱ្យមានចលាចលធំជាងមុនចំពោះការផ្គត់ផ្គង់ និងការចែកចាយវ៉ាក់សាំងជាសកល។
លោក Lawrence Gostin នាយកវិទ្យាស្ថាន O’Neill សម្រាប់ច្បាប់សុខភាពជាតិ និងនៅសកលវិទ្យាល័យ Georgetown Law បាននិយាយថា៖ “ការចែកចាយវ៉ាក់សាំងដោយសមធម៌ជាសកលបានបរាជ័យយ៉ាងធ្ងន់ធ្ងរ និងក្លាយជាវិបត្តិដ៏ជ្រៅដែលមិនអាចប្រកែកបាន”។
ជាក់ស្ដែង អង្គការសុខភាពពិភពលោក បានកំណត់គោលដៅនៃអត្រាចាក់វ៉ាក់សាំង ៤០%នៅគ្រប់ប្រទេសទាំងអស់។ ប៉ុន្តែ មានតែប្រទេសចំនួន ៥ នៅក្នុងទ្វីបអាហ្រ្វិកប៉ុណ្ណោះដែលគេរំពឹងថានឹងសម្រេចបាននូវគោលដៅ ៤០% នេះដោយប្រទេសភាគច្រើននៅលើទ្វីបនេះសម្រេចបានទាបជាង ២០%ទៅទៀត។
ខណៈពេលដែលការផលិតវ៉ាក់សាំងបានកើនឡើងដល់កម្រិតមួយ ដែលស្ទើរតែអាចដោះស្រាយតម្រូវការក្នុងសកលបាន ស្ថានភាពកូវីដនៅតែមិនច្បាស់លាស់ ព្រោះប្រទេសមួយចំនួនត្រូវជួបឧបសគ្គ ដែលទាក់ទងនឹងការចែករំលែកបច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពមិនច្បាស់លាស់ជុំវិញវ៉ារ្យ៉ង់អូមីក្រុង។
យ៉ាងណាមិញ អគ្គនាយកអង្គការ WHO បាននិយាយថា៖ “ឆ្នាំ ២០២២ ត្រូវតែជាចុងបញ្ចប់នៃជំងឺរាតត្បាតកូវីដ១៩”។

ប្រភព៖ Aljazeera