លោកចោរលេងមែនទែនហ្មង! ត្រឹមតែមួយយប់សោះអាចលួច គាស់ ស្លាកលេខរថយន្ត អស់៧គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ក្រុមលោកចោរលេងមែនទែនហើយដោយពួកគេប្រើរយះពេលត្រឹមតែមួយយប់សោះអាចលួច គាស់ ស្លាកលេខរថយន្ត អស់ ៧គ្រឿង ស្ថិតនៅក្នុងបុរី ឌី អរ រេ ស៊ី ដេ ន (Dr residence) ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់រថយន្តបានឲ្យដឹងថាស្លាកលេខរថយន្តរបស់ពួកគាត់ដែលក្រុមចោរលូចគាស់យកទៅនោះមាន៧គ្រឿងក្នុងនោះរថយន្ត Lexus 470 ១ គ្រឿង រថយន្ត Lexus 330 ១ គ្រឿង រថយន្ត ព្រូស៣គ្រឿងរថយន្តតាកូម៉ា១ គ្រឿងនិងរថយន្តមិនស្គាល់ម៉ាក១ គ្រឿងទៀត ។ម្ចាស់រថយន្តម្នាក់ដែលមានរថយន្តម៉ាកLexus 470 ពណ៌ខ្មៅហើយត្រូវបានក្រុមចោរលួចគាស់យកស្លាកលេខទៅ បាត់ក្នុងចំណោមជនរងគ្រោះ ជាច្រើននាក់ទៀតបាន បន្ថែមថាពួកគាត់មិនដឹងថាក្រុមចោរ ទាំងនោះលួចគាស់យកស្លាកលេខ រថយន្តតាំងពីពេលណានោះទេលុះ ព្រឹកឡើងថ្ងៃទី២៣ខែធ្នូឆ្នាំ ២០២១ ទើបប្រជាពលរដ្ឋនាំគ្នាផ្អើល ឆោឡោរឿងបាត់ស្លាកលេខ រថយន្ត តែម្តង។

ជនរងគ្រោះបានបន្តថា ក្រុមចោរបានគាស់យកស្លាកលេខ រថយន្ត របស់ប្រជាពលរដ្ឋទាំងមុខទាំងក្រោយដោយ រថយន្ត ទាំងនោះបានចតទុកចោលនៅមុខ ផ្ទះរបស់ពួកគាត់ដូចរៀងរាល់ថ្ងៃ ហើយនៅក្នុងបុរីឌីអ រេ ស៊ី ដេន នេះទៀតសោធគឺមិនមានសន្តិសុខ យាមកាមអ្វីនោះទេដែលជាហេតុ ធ្វើក្រុមចោរទាំងនោះឆ្លៀតឱកាស លួចគាស់យកស្លាកលេខរថយន្ត របស់ប្រជាពលរដ្ឋទៅបាត់ដោយសុវត្ថិភាព ។

ជនរងគ្រោះបាន បញ្ចេញអារម្មណ៍ថាគាត់ពិតជា មានការសោកស្តាយខ្លាំងណាស់ ព្រោះពេលនេះសមត្ថកិច្ចកំពុង រឹត បន្តឹងទៅលើរថយន្តអត់ពន្ធហើយ រថយន្តដែលអត់ស្លាកលេខគឺមិនអាចធ្វើចរាចរណ៍នៅលើដងផ្លូវ បានទេលុះត្រាណាតែយើងស្នើសុំធ្វើស្លាកលេខថ្មីជាមុនសិន ។

ជនរងគ្រោះបញ្ជាក់ថាក្រុមចោរ ទាំងនោះអាចលួចយកស្លាកលេខ រថយន្តទាំងនេះដើម្បីលក់ទៅឲ្យ ក្រុមឈ្មួញដែលលក់រថយន្តគ្មាន ពន្ធឬអ្នកដែលជិះរថយន្តអត់ពន្ធជាដើម ។ បន្ទាប់ពីត្រូវចោរលួចគាស់ស្លាកលេខយកទៅបាត់នោះ ក្រុមប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីជួយស្វែងរក និងបានអំពាវនាវដល់សមត្ថកិច្ច មេត្តារឹតបន្តឹងសន្តិសុខផង ខណៈរឿងនេះជារឿងចោរកម្មដ៏គួរឲ្យភ័យខ្លាច ៕ ដោយ៖តុង សីហា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner