ស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាល លោក Biden គោលនយោបាយការបរទេសរបស់អាមេរិកហាក់រញ៉េរញ៉ៃ ហើយមិនទាន់សម្រេចបានអ្វីជាដុំកំភួននៅឡើយ
ភាពបរាជ័យនៃនយោបាយការបរទេសទាំងនោះ រួមមាន៖
១. កំឡុងពេលដកកងកម្លាំងយោធាចេញពីអាហ្វហ្កានីស្ថាន យោធាអាមេរិកត្រូវបានបណ្ដេញចេញដោយក្រុមតាលីបង់ ហើយបុគ្គលិកអាមេរិក ១៣នាក់បានស្លាប់ក្នុងការវាយប្រហារអាកាសយានដ្ឋានកាប៊ុល។
២. Biden បរាជ័យក្នុងការកាត់បន្ថយភាពតានតឹងជាមួយចិន និងរុស្ស៊ី។ អាមេរិកបានបរាជ័យក្នុងការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាមួយទីក្រុងប៉េកាំង។ ជាក់ស្ដែង ការស៊ើបអង្កេតរបស់អាមេរិកលើប្រភពដើមនៃមេរោគកូវីដ១៩ ពុំបានផ្តល់លទ្ធផលផ្លែផ្កាអ្វីឡើយ ស្របពេលដែលការប្រឈមមុខដាក់គ្នានឹងក្រុងមូស្គូកាន់តែអាក្រក់ទៅៗ ជុំវិញបញ្ហាអ៊ុយក្រែន។
៣. សន្តិភាពជាមួយអ៉ីរ៉ង់ គឺជាការសន្យាដ៏ធំរបស់លោក Biden តែមិនទាន់សម្រេចបានសូម្បីតែបន្ដិច។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ពុំទាន់ចាប់ផ្ដើមឡើងវិញនៅឡើយ។
សួរថា តើអ្វីទៅជាសមិទ្ធផលនៃនយោបាយការបរទេស ដែលលោក Biden សម្រេចបាន បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក?
🎥 WION