គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឆ្នូ នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.៧លាននាក់ ស្លាប់ជាង ៣០.២ម៉ឺននាក់
អត្ថបទដោយ៖
Kien Sereyvuth
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៧០៧,១០២នាក់ហើយ ដែលកើនឡើងជាង២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០២,១៥៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២១៖
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦១,៤១២នាក់ (ស្លាប់ ១៤៤,០៤៧នាក់) * ហ្វីលីពីន ឆ្លងចំនួន ២,៨៣៨,០៣២នាក់ (ស្លាប់ ៥១,០៥០នាក់) * ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៣៥,២៤១នាក់ (ស្លាប់ ៣១,២៩០នាក់) * ថៃ ឆ្លងចំនួន ២,២០៤,៦៧២នាក់ (ស្លាប់ ២១,៥២៨នាក់) * វៀតណាម ឆ្លងចំនួន ១,៦២០,៨៦៩នាក់ (ស្លាប់ ៣០,៧៦៦នាក់) * មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៩,៣២៧នាក់ (ស្លាប់ ១៩,២៤៨នាក់) * សិង្ហបុរី ឆ្លងចំនួន ២៧៧,៣០៧នាក់ (ស្លាប់ ៨២០នាក់) * កម្ពុជា ឆ្លងចំនួន ១២០,៤៤០នាក់ (ស្លាប់ ៣,០០៧នាក់) * ទ្បាវ ឆ្លងចំនួន ១០៤,៣៧៣នាក់ (ស្លាប់ ៣០៥នាក់) * ព្រុយណេ ឆ្លងចំនួន ១៥,៤២៩នាក់ (ស្លាប់៩៨នាក់) ៕

