ឯកឧត្តម វង សូត ៖មន្ត្រីបក្សទាំងអស់ត្រូវរួមសាមគ្គីភាពផ្ទៃក្នុង និងបង្កេីនការយកចិត្តទុកដាក់បំរេីសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អប្រសេីរ
ត្បូងឃ្មុំ ៖ ឯកឧត្តម វង សូត បានជម្រុញដល់មន្ត្រីបក្សទាំងអស់ត្រូវរួមសាមគ្គីភាពផ្ទៃក្នុង និងបង្កេីនការយកចិត្តទុកដាក់បំរេីសេវាសាធារណៈជូនពលរដ្ឋដែលឲ្យបានល្អប្រសេីរ បន្ថែមទៀត ។
ការថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ ដែល ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញ សន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វង សូត បានជម្រុញលេីកមន្ត្រីគណបក្សCPP ទាំងអស់ត្រូវខិតខំប្រឹងប្រែងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ លេីការផ្តល់សេវាសាធារណៈប្រចាំថ្ងៃ និងការលេីកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសេីរ ។ ឯកឧត្តម ប្រធាន បានសង្កត់ធ្ងន់ថា យេីងត្រូវរួមគ្នា សាមគ្គី ភាព ដោយត្រូវយកជ័យជំនះពីការបោះឆ្នោតខាងមុខនេះ និងត្រូវប្រឹងប្រែងត្រៀមលក្ខណៈឲ្យបានល្អ ពោលគឺត្រូវបន្តយកប្រជាប្រិយភាពនៅមូលដ្ឋានឲ្យពលរដ្ឋឬសមាជិកសមាជិកាCPP និងចេះឆ្លេីយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តម វង សូត ក៍បានអំពាវនាវដល់មន្ត្រី គណបក្សប្រជាជនកម្ពុជា គឺត្រូវឈរលេីគោលការណ៍ ជ្រេីសរេីសបេក្ខជនដោយមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រមេីមេីលយុវជនដេីម្បីបន្តវេន តាមរយៈ ការបោះឆ្នោត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ប្រធាន បានឲ្យសមាជិកសមាជិកាជា មន្ត្រីបក្ស សកម្មជន បក្ស ទាំងអស់ ត្រូវបន្តរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍បន្តទៀត របស់ស្នាដៃគណបក្ស ។
ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ៕















