តំណាងស្ថានទូតកម្ពុជា ចុះសួរសូខទុក្ខបងប្អូនពលករខ្មែរចំនួន ៧០គ្រួសារបានរងគ្រោះដោយអគ្គីភយ័ឆេះន្លែងស្នាក់នៅ
អត្ថបទដោយ៖
ធី ដា
នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ មានករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់កម្មករក្នុងសហគមន៍កែច្នៃសំរាមស្ថិតនៅពុទ្ធមណ្ឌលសាយ៣ សង្កាត់ណងខាងភ្លូ ខណ្ឌណងខែម ទីក្រុងបាងកក ដែលបណ្តាលឲ្យបងប្អូនពលករខ្មែរចំនួន ៧០គ្រួសារបានរងផលប៉ះពាល់ក្នុងហេតុការណ៍នេះ ក្រុមអនុព័ន្ធការងារតំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមានដូចជាអង្ករ មី និងត្រីខ ចែកដល់បងប្អូនពលករខ្មែររចំនួន៧០គ្រួសារដែលរងគ្រោះខាងលើ។ ករណីអគ្គីភ័យនេះ មិនមានបងប្អូនណារងរបួសនោះទេ ។ដោយ-សួង ពិសដ្ឋ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


