នាព្រឹកថ្ងៃទី២៧ ធ្នូ ២០២១ បន្ទប់ប្រឡង ៤ ៦១៦បន្ទប់ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីខេត្ត បានបើកទ្វារស្វាគមន៍បេក្ខជនជាង ១១ម៉ឺននាក់ ប្រឡងបាក់ឌុប ក្នុងឆ្នាំសិក្សា ២០២០-២០២១

អត្ថបទដោយ៖
AMS OneMinute

ការប្រឡងមានរយៈពេល២ថ្ងៃ គឺ ២៧-២៨ ធ្នូ ២០២១ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។

សំរាប់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាប្រឡងមាន ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ និងពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។

ក្រសួងអប់រំបានកំណត់យកថ្ងៃទី១៨ មករា ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ មករា ២០២២ សម្រាប់ខេត្តផ្សេងៗ។

📸 Roth Rangsey

ads banner