អាជ្ញាធរខេត្តកោះកុង ប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកោះកុង៖ អាជ្ញាធរខេត្តកោះកុង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២ ០១៩ បានរៀបចំពិធីប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាល ដាលនៃមេរោគអេដស៍និងជំងឺ អេដស៍”។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តកោះកុងក្រោមអធិបតីលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្ត តំណាងដ៏ខ្ពងុខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត កោះកុង និងជាប្រធានគណកម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ខេត្ត កោះកុង ដែលមានការអញ្ចើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានអង្គការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្ត្រីរាជការ កងប្រដាប់អាវុធទាំងបីស្ថាប័ន លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស ក្រុមយុវជន១៥៧, ក្រុមយុវជន១២,ក្រុមសហភាពសហព័ន្ធយុវជនខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ខេត្ត តំណាងអ្នកផ្ទុកមេរោគអេដស៍ នឹងបងប្អូនប្រ ជាពលរដ្ឋ សរុបប្រមាណជាង៤ ០០នាក់។

ក្នុងឱកាសនេះដែរ លោកវេជ្ជ:បណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុ ខាភិបាលខេត្តកោះកុង បានលើកឡើងថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ នាថ្ងៃទី១ ខែធ្នូ នៅទូទាំងសកល លោក និងបានចាប់ផ្តើមជាលើក ដំបូងនៅកម្ពុជា នៅឆ្នាំ១៩៩៣ ហើយទិវានេះត្រូវបានគេកំណត់ថាជាឱកាសមួយដែលបង្ហាញពីការប្ដេជ្ញាចិត្តដ៏មុតស្រួច ក្នុងការរួបរួមគ្នាប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃមេរោគអេដស៍។

លោកទៅ មុឹង ថ្លែងថា អេដស៍ជាជំងឺឆ្លងដ៏កាចសាហាវមួយប្រកប ដោយគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម តាមរយៈការបាត់បង់នូវធនធានមនុ ស្ស ដែលជាគន្លឹះនៃការអភិវឌ្ឍគ្រប់ផ្នែកទាំងអស់។ ដោយមើលឃើញគ្រោះមហន្ត រាយដ៏ធ្ងន់ធ្ងរបែបនេះ ទើបរាជ រដ្ឋាភិបាល បានយកចិត្តទុកដាក់និងផ្ដល់អទិភាពជាចម្បង ដល់គ្រប់ស្ថាប័នអង្គការដៃគូអភិវឌ្ឍន៍
អនុវត្តផ្សព្វផ្សាយដល់ប្រជាជនទាំងអស់នៅចំណេះដឹង ក៏ដូចជាពិធីនិកាការពារមេរោគអេដស៍- ជំងឺអេដស៍ រហូតទទួលបាននូវជោគជ័យគួរជាទីមោទនៈ។

លោកវេជ្ជ:បណ្ឌិត ទៅ មុឹង ថ្លែងបន្តថា ការគាំទ្រចំពោះអ្នកកំពុង រស់នៅជាមួយមេរោគអេដស៍រួមទាំងការចូលរួមមរណៈទុក្ខ នឹងសោកស្ដាយចំពោះអ្នកដែលបានស្លាប់ដោយជំងឺអេដស៍នាពេលកន្លងទៅ និងដើម្បីជាការក្រើនរំ លឹកដល់ប្រជាពលរដ្ឋឲ្យចងចាំជានិច្ចអំពីគ្រោះថ្នាក់បង្កឡើងដោយសារមេរោគអេដស៍ និងក៏ជាពេលវេលាមួយសមស្របសម្រាប់ការរួមគ្នាលុបបំបាត់ការឆ្លងរីករាលដាលដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ សង្គមជាតិឲ្យបានរុងរឿងថ្កុំថ្កើងដូចប្រធាន បទនៃទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ដែលកំពុងប្រព្រឹត្តទៅក្នុងឆ្នាំនេះ គឺ”ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍”។

បន្ថែមពីនេះទៀតក្នុងនាមមន្ទីរសុខាភិបាល លោកបានអំពាវនាវឲ្យបងប្អូន ក្មួយៗទាំងអស់ ក៏ដូច ជាប្រជាពលរដ្ឋទូទៅនៅតាមសហគមន៍ត្រូវចូលរួមក្នុងការបង្ការមេរោគអេដស៍ ចូលរួមក្នុងការធ្វើតេស្តឈាមរកមេរោគអេដស៍ និងចូលរួមធ្វើការព្យា បាលជំងឺអេដស៍ទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅអនាគតគ្មានមេរោគអេដស៍ និងសូមអំពាវនាវដល់គ្រប់ស្ថាប័ន គ្រប់សហគមន៍ គ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវរួបរួមគ្នា ឲ្យបានខ្លាំងក្លាជាងមុនដោយប្រើគ្រប់មធ្យោបាយទាំង អស់ដើម្បីកម្ពុជាឈានទៅសម្រេច បានការលុបបំបាត់ការឆ្លងថ្មីគឺអនាគតគ្មានមេរោគអេដស៍។

ជាមួយគ្នានេះដែរ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង ក៏បានឡើងអានសារលិខិ តទាំងស្រុងរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំបន់ អាសុី.ប៉ាសុីហ្វិច ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ បន្ទាប់មករៀបក្បួនកាន់បដាពាក្យស្លោកដង្ហែរតាមដងផ្លូវសាធារណ:ជុំវិញក្នុងក្រុងខេមរភូមិន្ទ ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋឃើញ​និងយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner