ជនសង្ស័យម្នាក់ ប៉ងលួចម៉ូតូប៉ូលីស នៅមុខប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ មានអីជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានដេីរមកប៉ងលួចកាច់កម៉ូតូនៅមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ត្រូវកម្លាំងប្រចាំការធ្វេីការឃាត់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចមុខស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាល ស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ហម បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបបសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) និងវត្ថុតាងចាប់យក រួមមាន ៖ ដែកចុងស្រួចចំនួន០១ ,ដែកមូលចំនួន០១,ម៉ាឡេតចំនួន០១ ,ដង្កាប់ចំនួន០២, ទុលឡឺវីសចំនួន០១ និងសោរចិញ្ចៀនចំនួន០១ ។

លោកវរសេនីយ៍ត្រី ឯម ភារី បានប្រាប់ឲ្យដឹងទៀតថា មុនកេីតហេតុ កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានអង្គុយប្រចាំការនៅក្នុងស្នាក់ការនៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ចំណុចកេីតហេតុ)ស្រាប់តែឃេីញជនសង្ស័យម្នាក់ឈ្មោះ ហម បូរ៉ា ដេីរទៅដេីរមក នៅមុខស្នាក់ការប៉ុស្ដិ៍ ដោយមានការសង្ស័យទេីបសមត្ថកិច្ចចេញមកឃាត់ខ្លួនសួរនាំ និងត្រួត្យពិនិត្យលេីដងខ្លួនស្រាប់តែឃេីញមានវត្ថុតាងដូចរៀបរាប់ខាងលេីតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងរកលួចម៉ូតូនៅមុខស្នាក់ការប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ ប្រាកដមែន ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner