ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធសាលប្រជុំទីស្តីការក្រសួងការពាជាតិ និងខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ ២០២១
សម្តេចតេជោផ្តាំសួរសុខទុក្ខជូនដល់កងទ័ពទូទាំងប្រទេស និងកងទ័ពកម្ពុជាដែលកំពុងបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ
សម្តេចណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនីជាង ២លានដុល្លាររបស់ក្រសួងការពារជាតិ
សម្តេចស្នើឱ្យពិនិត្យដាក់ ទិវានយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ
រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់
ឋានន្តរស័ក្ត នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ មិនមែនទទួលបានដោយចៃដន្យនោះទេ គឺប្រទានដោយព្រះមហាក្សត្រ ដោយសម្តេចបានបង្កើតកងទ័ពដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម
“សាមគ្គីសង្គ្រោះជាតិកម្ពុជា” គឺជាឈ្មោះរបស់សម្តេចដាក់ចេញពេលបង្កើតចលនាកងទ័ព
យើងមិនបិទបាំងសច្ចធម៌ប្រវត្តិសាស្រ្ត រឿងកងទ័ពវៀតណាម បានជួយកងទ័ពកម្ពុជា ក្នុងការរំដោះប្រជាជន ចេញពីរបបប៉ុលពតនោះទេ
បដិវត្តន៍ពណ៌នៅលើពិភពលោក មិនទាន់បញ្ចប់ទេ ហើយជំរុញកាន់តែខ្លាំងទៀតផង។ ដើម្បីឈ្នះបដិវត្តន៍ពណ៌ មានវិធីតែមួយគត់ គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់
ការធ្វើបាតុកម្មទ្រង់ទ្រាយធំទាំងយប់ទាំងថ្ងៃ ទាមទារឱ្យសម្តេចចុះចេញពីតំណែង ក្រោយពេលជាប់ឆ្នោតមានន័យថា ជាបដិវត្តន៍ពណ៌
ចំណុចស្នូលនៃមេបដិវត្តន៍ពណ៌ គឺធ្វើឱ្យអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល នៅពេលពួកគេធ្វើចលនាបាតុកម្ម
មេទ័ព ឬមេទាហានណាមិនធ្វើសកម្មភាពទប់ស្កាត់ចលនាបដិវត្តន៍ ត្រូវតែដកចេញពីតំណែង
សម្តេចតេជោរំលឹករឿងអគ្គរដ្ឋទូតមហាអំណាចមួយ កាលពីឆ្នាំ២០១៣ ដែលបានមកបញ្ចុះបញ្ចូលកូនរបស់សម្តេចដោយប្រាប់ថា បើបាតុករចូលវិមានសន្តិភាព កុំឱ្យបាញ់! សម្តេចតេជោប្រាប់ឱ្យលោកទូតនោះទៅមើលរដ្ឋធម្មនុញ្ញកម្ពុជាឱ្យបានច្បាស់
យើងមិនបណ្តែតបណ្តោយឱ្យនរណាធ្វើបដិវត្តន៍ពណ៌ នៅលើដែនដីដ៏កំសត់របស់យើងនោះទេ
កងកម្លាំងប្រដាប់អាវុធ ត្រូវអព្យាក្រឹត្យចំពោះបណ្តាបក្សនយោបាយទាំងអស់ បុន្តែមិនអាចអព្យាក្រឹត្យរវាង រដ្ឋាភិបាល និងបក្សនយោបាយបានទេ
នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែកម្ទេចចោល
ការប្រមាថព្រះមហាក្សត្រ មិនអាចអត់ឱនបានទេ ការចង់ផ្តួលរាជរដ្ឋាភិបាល និងរាជបល្ល័ង្គ មិនអាចអត់ឱនឱ្យបានទេ
ប្រទេសកម្ពុជាដែលមានបញ្ហាដល់សព្វថ្ងៃ គឺដោយសារតែរដ្ឋប្រហារឆ្នាំ១៩៧០
កម្ពុជានឹងធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី
កន្លងមកកងទ័ពបានធ្វើការកែទម្រង់ច្រើនហើយ ប៉ុន្តែយើងត្រូវបន្តកែទម្រង់ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកងទ័ព និងខឿនការពារជាតិរបស់យើងឱ្យកាន់តែខ្លាំង
យើងមិនដែលបានបញ្ជូនកងទ័ព ទៅឈ្លានពានប្រទេសណាមួយ ដូចប្រទេសមួយចំនួនទេ!