គ្រាន់តែលឺភ្លើងឆេះផ្ទះក្នុងមូលដ្ឋាន នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ រួមទាំងអាជ្ញាធរចុះអន្តរាគមន៍មិនឲ្យរាលដាលដល់ផ្ទះផ្សេង និងមិនណ្តោយឲ្យមានមនុស្សរងរបួសឡើយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ផ្ទះល្វេងមួយខ្នងនៅម្ដុំសាលាប៊ែលធីច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងក្រុមទី៦ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាបឆេះហ៊ុយផ្សែងឡើងខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរទាំងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ កាលពីវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣  ដែលបានដឹកនាំកម្លាំងចុះអន្តរាគមន៍ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ តៅ គីមអេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កងរាជអាវុធហត្ថស្នាក់នៅកន្លែងកើតហេតុ។ លោក ឯម ភារី បានឲ្យដឹងទៀតថា ផ្ទះរងគ្រោះដែលត្រូវភ្លើងឆេះមានទំហំ៤m×១៦m (ផ្ទះថ្ម) ដោយខូចខាតសំភារៈ ឆេះអាសនៈសែននិងសម្ភារមួយចំនួន និងមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។

លោកនាយប៉ុស្ដិ៍បានបន្ថែមទៀតថា ក្នុងហេតុការណ៍អគ្គិភ័យនេះ មានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យសរុបចំនួន១០គ្រឿង តែប្រើប្រាស់ទឹកអស់តែ០៤គ្រឿងប៉ុណ្ណោះដោយអគ្គិភ័យរលត់ទៅវិញនៅវេលាម៉ោង ២០ និង០០នាទី
ថ្ងៃខែឆ្នាំដដែល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner