២៩ ធ្នូ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆ្នាំ២០២១នេះ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ដោយគិតជាទំហំទឹកប្រាក់ប្រមាណ ជិត៤ពាន់លានដុល្លារ – AM S Economy

២. ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាកន្លែងប្រារព្ធការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍យុវជន អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ជាលើកដំបូង – រស្មីកម្ពុជា

៣. ១១ខែ ឆ្នាំ២០២១ ការនាំចេញទំនិញពីកម្ពុជាទៅឥណ្ឌាក្នុង មានទឹកប្រាក់ប្រមាណ ១១៣លាន ដុល្លារ កើន ៩៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍

៤. រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បញ្ជាឱ្យក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកបន្តស្នាក់នៅតំបន់សមុទ្រមេឌីទែរ៉ាណេ ចំពេលមានការព្រួយបារម្ភអំពីការបង្កើនកងទ័ពរុស្ស៊ីរាប់ពាន់នាក់នៅជិតព្រំដែនអ៊ុយក្រែន – Yahoo

៥. ចិននឹងប្រើវិធានការក្តៅភ្លាមៗ ប្រសិនបើតៃវ៉ាន់ហ៊ានធ្វើសកម្មភាព ដើម្បីសំដៅទៅរកការប្រកាសឯករាជ្យ – Reuters

ads banner