៣០ ធ្នូ ២០២១
អត្ថបទដោយ៖
AMS OneMinute
១. រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាពីទេសចរណ៍បាតសមុទ្រ ខណៈទេសចរណ៍ប្រភេទនេះ កំពុងទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ – ថ្មីៗ
២. រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរស្ពានអាកាស និងផ្លូវក្រោមដីចោមចៅថ្មីបន្ថែមមួយខ្សែទៀត ចាប់ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១ នេះតទៅ – រស្មីកម្ពុជា
៣. ១០ខែ ឆ្នាំ២០២១ កម្ពុជាប្រមូលបានប្រាក់ជិត ៥១៤លានដុល្លារពីការនាំចេញកង់ កើន ២១% ដោយភាគច្រើននាំទៅទីផ្សារសហគមន៍អឺរ៉ុប និងអាមេរិក – ភ្នំពេញបុស្តិ៍
៤. ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យទូកដែលដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងជាប់គាំងលើដែនទឹករបស់ខ្លួន ចូលចត និងជ្រកកោននៅប្រទេសខ្លួន ក្រោយមានការអំពាវនាវពីអង្គការអន្តរជាតិ – The Diplomat
៥. អតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នឹងត្រូវដោះលែងពីពន្ធនាគារ នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍នេះ – Yonhap
