រាជរដ្ឋាភិបាលចំណាយថវិកាជាតិយ៉ាងច្រើន ដើម្បីអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបទីផ្សារការងារ

កណ្តាល ៖ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីជម្រុញអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងមានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម រីកច្រើន។

ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងជាប្រធានចលនាយុវជនគណបក្សស្រុក លើកឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សដែលបានប្រឡងទុតិយភូមិរួច នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ នេះថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ឯកឧត្តម បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តន៍បន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។

នៅក្នុងឱកាសនេះ ឯកឧត្តម ជាប ដាវុធ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវ ធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងសង្គមគ្រួសារ និងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់បានទៅថ្ងៃអនាគត។

ទាក់ទងការសិក្សា, លោក កន សុខកាយ ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានក្រុមការងារយុវជនគណបក្សស្រុក លើកឡើងឲ្យដឹងថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២១ នេះ បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មានចំនួន ៤៦៧នាក់ ស្រី ២៦២នាក់ ក្នុងនោះវិទ្យាល័យហ៊ុន សែន ពាមឧកញ៉ាអុងចំនួន ២០៦ នាក់ស្រី ១០៧ នាក់ វិទ្យាល័យហ៊ុន សែន ទឹកឃ្លាំងចំនួន ១០៣នាក់ ស្រី ៦២នាក់ និងវិទ្យាល័យ ហ៊ុន សែនល្វាសរ ចំនួន ១៤៤នាក់ ស្រី ៨៤នាក់ ។

សូមបញ្ជាក់ថា ៖ នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ជាប ដាវុធ បានផ្តល់ថវិការលើកទឹកចិត្ត ដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដោយក្នុងម្នាក់ៗទទួលបានថវិការ ចំនួន ១០ម៉ឺនរៀល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner