ប្រយ័ត្ន! រកឃើញអ្នកឆ្លងកូវីដ៦នាក់ ក្នុងនោះ៤នាក់អូមីក្រុង និងគ្មានអ្នកស្លា.ប់
ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា រកមិនឃើញអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដបន្ថែម៦នាក់ និងព្យាបាលជាសះស្បើយចំនួន១០នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១យ៉ាងដូច្នេះថា ៖ រកឃើញអ្នកឆ្លងជំងឺកូវីដថ្មី៦ (៤នាក់អូមីក្រុង) នាក់ទៀត បានព្យាបាលជាសះស្បើយ១០នាក់ និងស្លា.ប់ «គ្មាន» ។
ក្រសួងបានលើកឡើងថា ក្នុងចំណោមអ្នកឆ្លងថ្មីនេះមានករណីឆ្លងសហគមន៍២នាក់ និងអ្នកដំណើរពីបរទេស៤នាក់ (អូមីក្រុង) ហើយគិតត្រឹមព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន 120,493 នាក់ អ្នកជាសះស្បើយ116,917 នាក់ អ្នកស្លា.ប់មានចំនួន3,012 នាក់ ។
ជាមួយគ្នានោះដែរ ក្រសួងក៏បានលើកឡើងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១ បានចាក់លើប្រជាជនអាយុពី១៨ឆ្នាំឡើងមាន១០១,៤៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ ។ លើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន៩៩,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨ នាក់ ។ លើកុមារអាយុពី០៦ឆ្នាំដល់ក្រោម ១២ឆ្នាំមាន១០៥,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ៩៩,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ ។ ក្រសួងថាជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,១២% ៕