ទីបំផុត! នារីដែលលោតទឹកសម្លាប់ខ្លួន នៅខេត្តពោធិ៍សាត់នោះ បានរកឃើញសាកសពហើយ
ខេត្តពោធិ៍សាត់៖ នារីដែលលោតទឹកសម្លាប់ខ្លួនកាលពី៤៨ម៉ោងកន្លងមកនោះ ឥឡូវត្រូវបានគេប្រទះឃើញសាកសពអណ្ដែតហើយ ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រពីកន្លែងកើតហេតុ នៅចំណុចមាត់ស្ទឹងពោធិ៍សាត់ក្បែទូកក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិបាក់រទេះ សង្កាត់ព្រញី ក្រុង.ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ ។

ប្រភពព័ត៌មាននានានៅកន្លែងប្រទះឃើញសាកសព ដែលប្រជាពលរដ្ឋកំពុងចោមរោមមើលយ៉ាងច្រើនកុះករ គេសង្កេតឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែគេពុំឃើញក្រុមគ្រួសារសាច់ញាតិរបស់សពនោះទេ មានតែមិត្តភ័ក្ររស់នៅក្បែគ្នាប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីសមត្តកិច្ចចំរុះជំនាញកោសល្យវិច័យប្រាប់ថា សពឈ្មោះ ហេង ស្រីពេជ្រ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបានលង់ សង្កាត់ឡាបានសៀក ក្រុងបានលង់ ខេត្តរតគីរី បច្ចុប្បន្ន ស្នាក់នៅម្ដុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ សពអាចស្លាប់ដោយសារលោតទឹកសម្លាប់ខ្លួន ដែលអាចមានវិប្រត្តស្នេហា(ខឹងសង្សា) សពធ្វើកំណត់ហេតុប្រគល់ទទួលជូនបងប្អូនមិត្តភក្ររស់នៅបន្ទប់ក្បែគ្នា ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាបប្រពៃណី ចំណែកសម្ភារៈប្រើប្រាសផ្សេងៗក្នុងបន្ទប់ជួល ប្រគល់ជូនម្ចាស់ផ្ទះរក្សាទុកជាបណ្ដោះអាសន្ន ខណៈសង្សារបស់នារីរងគ្រោះគេចខ្លួនបាត់ ។

គួររំលឹកថា៖ ហេតុការណ៍នារីលោតទឹកសម្លាប់ខ្លួនខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង៥៧នាទី ព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានដែកផ្លូវរថភ្លើងឆ្លងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ៕ធ.ដ





