គិតត្រឹមព្រឹកថ្ងៃទី០២ ខែមករា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៤.៩លាននាក់ ស្លាប់ជាង ៣០.៥ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៩០៣,៣៥៧នាក់ហើយ ដែលកើនឡើងជាង ២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៥,០៥៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី ។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦២,៩៩៤នាក់ (ស្លាប់ ១៤៤,០៩៦នាក់) * ហ្វីលីពីន ឆ្លងចំនួន ២,៨៤៧,៤៨៦នាក់ (ស្លាប់ ៥១,៥៤៥នាក់) * ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៦១,៤៧២នាក់ (ស្លាប់ ៣១,៥១៣នាក់) * ថៃ ឆ្លងចំនួន ២,២២៦,៤៤៦នាក់ (ស្លាប់ ២១,៧០៨នាក់) * វៀតណាម ឆ្លងចំនួន ១,៧៤៦,០៩២នាក់ (ស្លាប់ ៣២,៦១០នាក់) * មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣០,៩៤៦នាក់ (ស្លាប់ ១៩,២៧២នាក់) * សិង្ហបុរី ឆ្លងចំនួន ២៧៩,៨៦១នាក់ (ស្លាប់ ៨២៩នាក់) * កម្ពុជា ឆ្លងចំនួន ១២០,៥០៧នាក់ (ស្លាប់ ៣,០១២នាក់) * ទ្បាវ ឆ្លងចំនួន ១១២,០៨៣នាក់ (ស្លាប់ ៣៧៤នាក់) * ព្រុយណេ ឆ្លងចំនួន ១៥,៤៧០នាក់ (ស្លាប់៩៨នាក់) ៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner