រយៈពេល ១២ខែ ឆ្នាំ២០២១ តម្លៃនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារក្រៅប្រទេស មានចំនួន ៤ពាន់៩៦៧លាន៨៥ម៉ឺន២ពាន់៧១៣ដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ តម្លៃនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារក្រៅប្រទេស មានចំនួន ៤ពាន់៩៦៧លាន៨៥ម៉ឺន២ពាន់៧១៣ដុល្លារ ក្នុងនោះ៖ ការនាំចេញអង្ករមានចំនួន ៥២៧លាន៥៩ម៉ឺន៣ពាន់៩៩៥ដុល្លារ។

ការនាំចេញស្រូវមានចំនួន ៦៣១លាន៤០ម៉ឺន៧ពាន់៨២២ដុល្លារ។ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ពាន់១៦៤លាន៧១ម៉ឺន៧ពាន់៤៨៣ដុល្លារ។ ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៦០៣លាន១៩ម៉ឺន៣ពាន់២០២ដុល្លារ។ ការនាំចេញឈើកៅស៊ូមានចំនួន១លាន៥០ម៉ឺន៥ពាន់១៤ដុល្លារ។ ការនាំចេញឈើអារ និងសត្វស្វារ ៣៥លាន៣៣ម៉ឺន៥ពាន់៦៦៧ដុល្លារ។ ការនាំចេញត្រីគ្រប់ប្រភេទ ៤លាន៩ម៉ឺន៩ពាន់៥៣០ដុល្លារ។ នេះបើតាមរយៈនៃការបូកសរុបទិន្នន័យជាបឋម។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៧លាន៩៨ម៉ឺន៤ពាន់២៥១,៨៣តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣លាន១១ម៉ឺន៧៩០,៧៣ តោនស្មើនឹង ៦៣,៨៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៤លាន៨៧ម៉ឺន៣ពាន់៤៦១,១០តោន។

គួរបញ្ជាក់ថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៤៥ម៉ឺន៦ពាន់២២៣តោន ស្មើនឹង៧៣,៩៤% និងក្រុមហ៊ុន៥២ដទៃទៀតបាននាំចេញត្រឹមតែ ១៦ម៉ឺន៨៤៦តោន ស្មើនឹង២៦០៦%៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner