ប្រព័ន្ធផ្សព្វផ្សាយចិន៖ អាមេរិកនឹងទទួលបានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រសិនបើខ្លួនសាកល្បងប្រើយន្តហោះចម្បាំង F-35 វាយប្រហារលើរុស្ស៊ីនៅសមុទ្រខ្មៅ
ប៉េកាំង៖ កាលពីសប្តាហ៍មុន យោធារុស្ស៊ីបានរាយការណ៍ថា ចំនួនជើងហោះហើរឈ្លបយកការណ៍របស់អង្គការណាតូនៅសមុទ្រខ្មៅក្នុងឆ្នាំ ២០២១ គឺខ្ពស់ជាងឆ្នាំ ២០២០ រហូតដល់ ៦០ភាគរយ ដោយសម្ព័ន្ធមិត្តក៏បាននិយាយផងដែរថា បានធ្វើសមយុទ្ធសរុបចំនួន ១៥លើកនៅក្នុងតំបន់ ដែលជិតទ្វេដងនៃចំនួន ៨លើកក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
គេហទំព័រ សូហ៊ូ (Sohu) របស់ចិនបានព្រមានថា មន្ទីរបញ្ចកោណនឹងស្ថិតក្នុងការភ្ញាក់រលឹកមួយ ប្រសិនបើខ្លួនព្យាយាមបើកការវាយប្រហារយ៉ាងជាក់លាក់ប្រឆាំងនឹងរុស្ស៊ីនៅក្នុងតំបន់សមុទ្រខ្មៅ ដោយប្រើយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ខ្លួន។ គេហទំព័រ សូហ៊ូ បានកត់សម្គាល់ថា គេជឿជាក់ថា នៅពេលអនាគតដ៏ខ្លីនេះ ដោយសារស្ថានភាពនៅអឺរ៉ុបខាងកើតបន្តឡើងកម្តៅនោះ ឱកាសរបស់ណាតូក្នុងការដាក់ពង្រាយយន្តហោះ F-35s សង្គ្រាមនៅក្នុងដែនអាកាសសមុទ្រខ្មៅនឹងលេចឡើងញឹកញាប់។ ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា “ទេពកោសល្យ”របស់រុស្ស៊ីក្នុងការឆ្លើយតបទៅនឹងយន្តហោះ F-35 កំពុងរង់ចាំរួចហើយ… នៅពេលដែលយន្តហោះ F-35 របស់អាមេរិករំលោភលើដែនអាកាសរុស្ស៊ី ពួកគេ (យន្តហោះ F-35) នឹងត្រូវបានបាញ់ទម្លាក់ដោយគ្មានមេត្តាដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស។
បើតាមគេហទំព័រចិនដដែលនេះ រុស្ស៊ីបានកសាងបណ្តាញការពារដែនអាកាសយ៉ាងទូលំទូលាយនៅក្នុងតំបន់សមុទ្រខ្មៅ ដើម្បីប្រជែងនឹងផែនការប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ដើម្បីវាយប្រហារទីក្រុងសំខាន់ៗរបស់រុស្ស៊ីនៅក្នុងតំបន់ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធខែលការពារមីស៊ីល S-300, S-400s និងក្នុងពេលឆាប់ៗនេះ សូម្បីតែយន្តហោះថ្មី S-500s ក៏ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យឈរជើងក្នុងតំបន់ ដើម្បីធ្វើឲ្យត្រជាក់ដល់ចំណុចក្តៅណាមួយនៅមន្ទីរបញ្ចកោណ៕ ប្រភព៖ Sputniknews


