អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៩៨លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៤៨ម៉ឺននាក់ និងជាសះស្បើយ២៥៦លាន៧៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៩៨លាន២៥ម៉ឺន៦ពាន់៧៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៤៨ម៉ឺន១ពាន់៩០៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៥៦លាន៧៨ម៉ឺន១ពាន់១២៥នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥៨លាន៨០ម៉ឺន៥ពាន់១៨៦នាក់ ស្លាប់ចំនួន៨៥ម៉ឺន៣ពាន់៦១២នាក់ និងជាសះស្បើយចំនួន៤១លាន៩៩ម៉ឺន៩ពាន់៨៩៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៥លាន១០ម៉ឺន៥ពាន់៥៨០នាក់ ស្លាប់៤៨ម៉ឺន២ពាន់៦១១នាក់ និងជាសះស្បើយ៣៤លាន៣៤ម៉ឺន២ពាន់២៥៥នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៣៥ម៉ឺន១ពាន់១០៤នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៥៥៩នាក់ និងជាសះស្បើយ២១លាន៥៦ម៉ឺន៧ពាន់៨៤៥នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner