របាយការណ៍៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និង Sinovac អាចការពារការឈឺធ្ងន់ធ្ងរចូលព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុសបំប្លែងថ្មី អូមីក្រុង

ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មាន The National ដែលមានមូលដ្ឋាននៅអារ៉ាប់រួម បានរាយការណ៍កាលពីថ្ងៃអង្គារ៍ ដោយដកស្រង់សម្តីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) ចេញផ្សាយថា វ៉ាក់សាំងបង្ការជំងឹកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថចិន Sinopharm និង Sinovac អាចជួយការពារប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរចូលសម្រាកនៅមន្ទីរពេទ្យធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារវីរុសបំប្លែងថ្មី អូមីក្រុង។

លោក Abdi Mahamud ដែលជាអ្នកគ្រប់គ្រងឧប្បត្តិហេតុរបស់អង្គការសុខភាពពិភពលោកសម្រាប់ការរាតត្បាតនៃជំងឺឆ្លង បាននិយាយថា ភស្តុតាងកាន់តែច្រើនបង្ហាញថា វីរុស អូមីក្រុង កំពុងប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ ដែលបណ្តាលឱ្យមានរោគសញ្ញាស្រាលជាងមេរោគបំប្លែងខ្លួនថ្មីមុនៗ។ របាយការណ៍បានបញ្ជាក់ថា ថ្មីៗនេះ អេមីរ៉ាតអារ៉ាប់រួមបានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងប្រូតេអ៊ីនឡើងវិញដែលផលិតដោយក្រុមហ៊ុន Sinopharm ដែលនឹងត្រូវបានប្រើជាវ៉ាក់សាំងសម្រាប់ដូសជំរុញនៅក្នុងប្រទេស។

យោងតាមក្រសួងសុខាភិបាលរបស់អេមីរ៉ាតអារ៉ាប់រួម (UAE) បានអោយដឹងថា វ៉ាក់សាំងថ្មីរបស់ចិនបានបង្ហាញពីសមត្ថភាពភាពស៊ាំដែលប្រសើរឡើងប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ជាមួយនឹងអត្រាសុវត្ថិភាពខ្ពស់ដែលអនុញ្ញាតឱ្យផលិតបានលឿន និងងាយស្រួលរក្សាទុក និងចែកចាយ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner