​បារាំង​ថា​ ​ខ្លួន​រក​ឃើញ​វី​រុ​ស​បំប្លែង​ថ្មី​ចែស១ទៀត​ ​I​H​U

​ខណៈ​ដែល​ពិភពលោក​កំពុង​ហាក់​បារម្ភ​ខ្លាំង​លើ​វី​រុ​ស​កូ​វី​ដ​១​៩​ ​បំប្លែង​ថ្មី​ ​អូ​មី​ក្រុង​ ​ស្រាប់តែ​ប្រទេស​បារាំង​ថា​ ​ខ្លួន​រក​ឃើញ​ ​វី​រុ​ស​កូ​វី​ដ​ ​បំប្លែង​ថ្មី​មួយ​ប្រភេទ​ទៀត​ ​គឺ​ ​I​H​U​។​

​កាលពី​ថ្ងៃ​ទី​៥​ ​មករា​ ​២​០​២​២​ ​បារាំង​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វី​រុ​ស​I​H​U ​ដែល​ជា​វី​រុ​ស​បំប្លែង​ថ្មី​នៃ​កូ​វី​ដ​ ​១​៩​
​ដោយ​ទី​ភ្នាក់​សារ​ព័ត៌មាន​ជាច្រើន​របស់​បារាំង​ឱ្យ​ដឹង​ថា​ ​វិទ្យាស្ថាន​សុខាភិបាល​និង​សិក្សាស្រាវជ្រាវ​អំពី​ជំងឺឆ្លង​មេ​ឌី​ទែ​រ៉ា​ណេ​ទីក្រុង​ ​Mars​e​ill​e​ ​ប្រទេស​បារាំង​បាន​ប្រកាស​ជា​សាធារណៈ​ពី​វី​រុ​ស​បំប្លែង​ថ្មី​នេះ​ថា​ ​វី​រុ​ស​I​H​U ​។​

​ប្រភព​ថា​ ​វី​រុ​ស​ ​I​H​U ​នេះ​ត្រូវ​បាន​រក​ឃើញ​លើ​ខ្លួន​អ្នកជំងឺ​ម្នាក់​ដែល​បាន​ធ្វើដំណើរ​ត្រឡប់​ពី​កុង​ហ្គោ ​ទៅ​បារាំង​វិញ​ ​។​ ​បារាំង​បាន​រក​ឃើញ​អ្នក​ឆ្លង​វី​រុ​ស​ប្រភេទ​នេះ​សរុប​ ​១​២​ ​ករណី​ហើយ​ ​មកទល់​ពេលនេះ​។​ ​អង្គការសុខភាព​ពិភពលោក​កំពុង​សង្កេត​តាមដាន​ ​ចំពោះ​រឿង​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner