ថ្ងៃរំលឹកខួបមីទ្ទិញ ៧ មករា ក្រុមការងារចុះជួយឃុំពងទឹកចំនួន ១៩រូបបន្ថែមទៀត ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ

(ស្វាយរៀង) ៖ ឯកឧត្តម ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក និងឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយឃុំពងទឹកនៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២ បានចូលរួមប្រកាសសមាសភាពក្រុមការងារចំនួន១៩ រូបបន្ថែមទៀតដើម្បីចុះជួយពង្រឹងការងារបក្សនៅមូលដ្ឋាន ឃុំពងទឹក ឲ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម រស់ ផារិទ្ធ បានថ្លែងថាគឺជាថ្ងៃខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ ៧មករាឆ្នាំ ១៩៧៩ ហើយក៏ជាថ្ងៃប្រកាសក្រុមការងារបន្ថែមទៀតក្នងការចុះជួយឃុំពងទឹក។ហើយសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារពង្រឹងបក្សបានល្អប្រសើរ ជាពិសេស នាពេលកន្លងមក ក្រុមការងារ សមាជិក សមាជិការបក្សបានដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ មានការសាមគ្គីភាពគ្នា ជាធ្លុងមួយ ដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ ឲ្យទទួលបាន ៧អាសនៈលើ ៧ អាសនៈនៅមូលដ្ឋានឃុំរបស់យើង ។

ឯកឧត្តម ចាន់ កុលបុត្រ បានថ្លែងថា យើងទាំងអស់គ្នា រំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចមហាឧក្រិដ្ឋកម្មដែលរបប ប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងក្នុងស្មារតីចងចាំជានិច្ច គុណូបការៈ ដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាព ក្នុងការប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យ ពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបដ៏អប្រិយនេះអាចវិលត្រឡប់មកជាថ្មីវិញបាន។

ឯកឧត្តមបានបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានសារ:សំខាន់ណាស់សំរាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសក៏ជាការចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner