កម្លាំងនគរបាលរាជធានីភ្នំពេញជាង៨០០នាក់ បានប្រមូលផ្តុំជាទ្រង់ទ្រាយធំទទួលផែនការដើម្បីចេញប្រតិបត្តិការពង្រឹងសន្តិសុខ ថែរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗនៃកិច្ចប្រជុំអន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖
កម្លាំងនគរបាលរាជធានីភ្នំពេញជាង៨០០នាក់ បានប្រមូលផ្តុំជាទ្រង់ទ្រាយធំទទួលផែនការ និងបទបញ្ជាថ្នាក់លើ ដើម្បីចេញប្រតិបត្តិការពង្រឹងសន្តិសុខ ថែរក្សាសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗមកពីបណ្តាប្រទេសនានាដែលគ្រោងចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនៅរាជធានីភ្នំពេញ។ គ្រាដែលកម្ពុជា បានត្រៀមធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ និងកិច្ចប្រជុំផ្សេងៗទៀតនៅពេលឆាប់ៗខាងមុខនេះ។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តម សេនីយ៍ ឯក ស ថេត ថ្លែងក្នុងពិធីគោរទង់ជាតិនៅព្រឹកថ្ងៃចន្ទទី៩ ខែធ្នូ ឆ្នាំ២០១៩ រំលឹកដល់កងកម្លាំងក្រោមឱវាទទាំងអស់ត្រូវប្រមូលផ្តុំនិងការគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ ហើយត្រូវមានមុខប្រចាំការទាំងយប់ទាំងថ្ងៃដើម្បីសហការចេញដោះស្រាយសភាពការណ៍សន្តិសុខ និងការចេញជួយសង្រ្គោះប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់បទល្មើសផ្សេងៗទៀត។

ជាពិសេសធានាឱ្យបានសុវត្ថិភាពគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលទាំងនៅក្នុងប្រទេស និងថ្នាក់ដឹកនាំកំពូលបណ្តាប្រទេសជាអន្តរជាតិ។កិច្ចការងារការពារសន្តិសុខឱ្យរឹងមាំនេះផងដែរឯកឧត្តក៏បានរំលឹកត្រូវតែទាមទារមានកម្លាំង គ្រប់គ្រងក្នុងដៃឱ្យបានគ្រប់គ្រាន់នៅពេលមានសភាពការណ៍ណាមួយកើតឡើង កម្លាំងត្រូវចេញប្រតិបត្តិការជាបន្ទាន់ដើម្បីដោះស្រាយសភាពការណ៍ទាន់ពេលវេលា។

អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តម សេនីយ៍ ឯក ស ថេត ក៏បានជំរុញឱ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ ទាំងស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យ ការគោរពថ្នាក់ដឹកនាំ និងគោរពអនុវត្តបទបញ្ជាថ្នាក់លើ។ចៀសវាងធ្វើសកម្មភាពទាំងឡាយណាខុសពីពវិន័យកងកម្លាំងនគរបាលជាតិ និងខុសគោលការណ៍ច្បាប់៕ធ.ដ

ដោយៈ សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner