ព្រឹទ្ធសភាគាំទ្រលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២០ ដែលមានសម្លេងគាំទ្រ៥៨ សម្លេង
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា របៀបវារៈដូចខាង ក្រោម៖

១ – ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។
២ – ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ។
៣ – ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធន កម្មមាត្រា៣ មាត្រា១៧,មាត្រា ២០,មាត្រា២១,មាត្រា២៧ ,មាត្រា២៨,មាត្រា២៩, មាត្រា៥៤, មាត្រា៥៥, និងមាត្រា ៥៩ នៃច្បាប់ស្តីពី សហ ជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៥១៦/ ០០៧ ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ ។

ប៉ុន្តែសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២០ មានសារៈសំខាន់ និងចាត់ទុកជាការប្រញាប់ដែលរាជ រដ្ឋាភិបាលត្រូវការចំណាយប្រចាំ ឆ្នាំលើការកសាងអភិវឌ្ឍន៍ប្រទេស។
ឯកឧត្តមម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នក នាំពាក្យ មានប្រសាសន៏ឲ្យដឹងថា,សេចក្តីព្រាង ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២០ ត្រូវបាន សម័យប្រជុំពេញអង្គព្រឹទ្ធសភា ពិភាក្សាអនុម័ត និងគាំទ្រដោយ ៥៨សម្លេង។

ថវិកាឆ្នាំ២០២០ គឺត្រូវបានរៀប ចំឡើងតាមគោលនយោ បាយរាជរដ្ឋាភិបាល ក្នុងគោលបំណងទ្រទ្រងកំណើនសេដ្ឋកិច្ច និងការ ងារកែទម្រង់របស់រាជរដ្ឋាភិបាលដោយរក្សាបាននូវតុល្យភាពនៃការត្រៀម ខ្លួន និងការពង្រឹងសមត្ថភាពផ្ទៃក្នុងឱ្យបានល្អសម្រាប់ត្រៀមទប់ទល់និងហានិភ័យទាំងក្នុង និងក្រៅប្រ ទេស ពិសេសដើម្បីគោលដៅនៃការអនុវត្តឱ្យចេញជាលទ្ធផល ជាក់ស្តែង ប្រកបដោយប្រសិទ្ធ ភាពនូវ កម្មវិធីនយោបាយ យុទ្ធ សាស្ត្រចតុកោណដំ ណាក់កាលទី៤ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩ -២០២៣ របស់រាជរដ្ឋាភិបាល សំដៅឈានទៅសម្រេចបាននូវបំណង ប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិ និងការកសាងជាតិមួយដ៏រស់រវើក មានអនាគតដ៏រុងរឿង ភ្លឺស្វាងត្រចះត្រចង់ និងជារដ្ឋអធិប តេយ្យ មួយរឹងមាំដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិប តេយ្យ និងនីតិរដ្ឋ និងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

ទន្ទឹមនេះក្របខណ្ឌថវិកាឆ្នាំ ២០២០ ក៏មានគោលដៅរក្សាការពារសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលជាង២ទស វត្សរ៍ កន្លងមក និងការខំប្រឹងងើបឈរឡើងដោយខ្លួនឯង ដើម្បីធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនទាំងនៅក្នុង អតីត កាល បច្ចុប្បន្ន និងតទៅអនាគត។ ថវិកា ឆ្នាំ២០២០ ត្រូវបានគិតគូរ និងរៀបចំឡើង ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់និងបានតម្រង់អាទិភាពចំណាយសំដៅគាំទ្រដល់តម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានាក៏ដូច ជាគោលនយោបាយជាអាទិភាពរួមរបស់រាជរដ្ឋាភិ បាល ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនរបស់ប្រទេសជាតិ ទាំងក្នុង ទិដ្ឋភាពសដ្ឋកិច្ច និងសង្គម ៕ធ.ដ



