ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,២៨២,០១៧នាក់ (គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២២)

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៨២,០១៧នាក់។ ក្នុងនោះរួមមាន
១. ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១៦១,៨២៤នាក់ ២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១២,៤០៩នាក់ ៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៩៩,២៤១នាក់ ៤. អាយុ៥ឆ្នាំ ៣០៨,៥៤៣នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner