ក្រុមហ៊ុនចំនួន២ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងពង្រីក និងថែរក្សាទីផ្សារដៃគូរទៅវិញទៅមកតាមរយៈការផ្តល់ការអនុគ្រោះយោគយល់ជាមួយតំលៃពិសេស និងលក្ខខណ្ឌពិសេស
សៀមរាប ៖ ដោយមើលឃើញពីភាពរីកចំរើននៅក្នុងខេត្តសៀមរាបពីរមួយឆ្នាំទៅឆ្នាំនោះ ស្របពេលដែលរាជរដ្ខាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបើកប្រទេសឲ្យល្អប្រសើរឡើងវិញជាធម្មតា បន្ទាប់ពីបានបិទប្រទេសមួយរយ:ពេល ដោយសារព្រឹត្តិការណ៏សហគមន៍ ២០កុម្ភ: កូវិដ.១៩ បានផ្ទុះរីករាលដាលទូទាំងប្រទេស។ ជាក់ស្តែងនាពេលនេះ មានក្រុមហ៊ុនចំនួន២ បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងពង្រីក និងថែរក្សាទីផ្សារដៃគូរទៅវិញទៅមកតាមរយៈការផ្តល់ការអនុគ្រោះយោគយល់ជាមួយតំលៃពិសេស និងលក្ខខណ្ឌពិសេស រវាងក្រុមគ្រួសារភូមិកសិគំរូ និងក្រុមគ្រួសារយក្សា ទៅលើការប្រើប្រាស់សេវា និងផលិតផល។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៨ នៃមករា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិក្រពើជាប់ត្រាវកុដ្ធ ឃុំបាល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រវាង៖ លោក ង៉ាយ ម៉េងលី នៃក្រុមហ៊ុន រីថាយអឺរមេនហូម&រីសតអ៊ិនវេសម៉ិន ឯ.ក អាស័យដ្ឋាន៖ ផ្ទះលេខ ២០០៩–២០១០ បុរីទេសចរណ៍ ភូមិគោគត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (នៅទីនេះហៅថា “ភាគី ក”) និង លោក ហម ហេម៉ា នៃក្រុមហ៊ុន យក្សា បោកអ៊ុត ឯ.ក អាស័យដ្ឋានខេត្តសៀមរាប (នៅទីនេះហៅថា “ភាគី ខ”) គឺជាសមូហភាពហៅថាជា “គូភាគី” ។
លោក ង៉ាយ ម៉េងលី ជាស្ថបនិកនៃក្រុមហ៊ុន រីថាយអឺរមេនហូម&រីសតអ៊ិនវេសម៉ិន ឯ.ក បានបង្ហាញថា គោលបំណងនៃអនុស្សរណៈក្នុងការយោគយល់គ្នានេះ គឺដើម្បីបង្កើតមូលដ្ឋានសុច្ឆន្ទៈរវាងគូភាគី សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរយល់ព្រមធ្វើការជាមួយគ្នាក្នុងលក្ខណៈសហប្រតិបត្តិការ និងសម្របសម្រួល ដើម្បីសម្រេចបាននូវបំណងរួមនៃភាពជាដៃគូ គឺការពង្រឹងពង្រីក និងថែរក្សាទីផ្សារនៃដៃគូរទៅវិញទៅមកតាមរយៈការផ្តល់ការអនុគ្រោះយោគយល់ជាមួយតំលៃពិសេស និងលក្ខខណ្ឌពិសេស រវាងក្រុមគ្រួសារភូមិកសិគំរូ និងក្រុមគ្រួសារយក្សាបោកអ៊ុត ទៅលើការប្រើប្រាស់សេវា និងផលិតផលគូភាគីទាំងសងខាង ដើម្បីបំរើនិរន្តន៍ភាពយូរអង្វែង ដើម្បីសម្រេចបាននូវបំណងប្រាថ្នាទៅវិញទៅមករបស់ភាគីនីមួយៗយល់ព្រមចំពោះតួនាទីរៀងៗខ្លួន។
លោក បានបន្តថា ក្រុមហ៊ុន រីថាយអឺរមេនហូម&រីសតអ៊ិនវេសម៉ិន ឯ.ក គឺយើងមានសេវាកម្មពុះដីឡូលក់ ផ្ទះ វិឡា និងមានភូមិកសិកគំរូសម្រាប់ដាំដុះបន្លែបង្កាផងដែរ ដោយឡែកក្រុមហ៊ុន យក្សាបោកអ៊ុត គឺមានសេវាកម្ម បោកអ៊ុត និងលក់ចែកចាយសាប៊ូ ហើយមានសាខានៅទូទាំងប្រទេសជាង២០០០សាខារួចមកហើយ៕ ដោយ ស៊ាន សុផាត







